ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែសីហានេះ តម្លៃប្រេងសាំង នៅតាមស្ថានីយ ត្រូវកំណត់ឲ្យលក់ត្រឹមតែ ៣,០០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ...
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែសីហា ឆ្នាំ២០២០ និងត្រូវលក់ត្រឹមតែ៣,០០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៧៥០រៀលក្នុង១លីត្រ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួចំណែគពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែសីហា​ ឆ្នាំ២០២០ នឹងចុះមក៣,០០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា  និង២,៧៥០រៀលក្នុង១លីត្រ​ សម្រាប់ប្រេងម៉ាស៊ុត។