ភ្នំពេញ៖ តារាសម្តែង និងចម្រៀង ដ៏មានប្រជាប្រិយភាព អ្នកនាង ទូច ស្រីល័ក្ខ មួយរយៈចុងក្រោយមកនេះ ហាក់មានភាពស្រងូតស្រងាត់ មិនសប្បាយចិត្តជាញឹកញាប់ ខុសប្លែកពីទូច ស្រីល័ក្ខពីមុន ដែលមានតែភាពរួសរាយ និងមានស្នាមញញឹមជាប់និច្ច ទើបធ្វើឲ្យមហាជន ពិតជាការងឿងឆ្ងល់ជាខ្លាំង ព្រោះតែទឹកមុខរបស់អ្នកនាង បានបញ្ជាក់ថា អ្នកនាងកំពុងតែមានទុកកង្វល់អ្វីមួយនៅក្នុងចិត្ត។


យ៉ាងណាមិញ រឿងរ៉ាវ ទាំងអស់ត្រូវបានអ្នកនាង ទូច ស្រីល័ក្ខ គាស់បង្ហាញជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យបងប្អូនបានជ្រាបទាំងអស់គ្នាថា "ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអីបានជាខ្ញុំអាចឈរបានដេាយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហេីយ រូបខ្ញុំនៅឡេីយមិនតបតរ? ប្រុសដែរថ្លៃគឺគ្មានថ្ងៃធ្វេីអេាយប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់ រូបខ្ញុំសុខចិត្តដេកអេាបទុក្ខជាច្រេីនឆ្នាំ រង់ចាំបេីកទ្វារអេាយគេជាប្តី មិនដែរស្គាល់ថាដេីរចាយលុយបំផ្លាញរឺក៏មានមិត្តភ័ក្តចូលបារ រឺក៏ទៅបង្ករបញ្ហារអេាយគ្រួសារមានទុក្ខ នៅសុខៗស្រីរបស់គេមកបរិហារកេរ្តិ៍ខ្ញុំជាប្រពន្ធ ដេាយបំពារ ហ៊ានធ្វេីរូបខ្ញុំនឹងកូនទទួលបានដេាយការរង់ទុក្ខជាច្រេីនឆ្នាំ។





អ្នកនាង បានបន្ថែមទៀតថា រូបខ្ញុំក៏កេីតជំងឺវិបិត្តផ្លូវចិត្ត ខ្លាចនឹងជួបមនុស្ស ខ្លាចនឹងគេសួរ រង់ការប៉ះពាល់ផ្លូវចិត្តជាច្រេីនខែ ព្យាយាមកែហេីយ គេចពីផ្លូវដែរឈឺមួយនេះ រូបខ្ញុំបានទទួលអីខ្លះក្រៅពីទុក្ខលំបាក ក្រេាយពីគេឆក់យកអតីតប្តីយេីងទាំងដែរយេីងមិនដឹងថា គេរួមគំនិតក្បត់យេីងជាប្រពន្ធ ទុក្ខដែរធ្ងន់គឺត្រូវប្រឈមនឹងបង្ហាញដែរគាត់បានបន្សល់ទុកអេាយខ្ញុំជាអ្នករ៉ាប់រង គេជាប្រុសគេងសប្បាយសាងសងជាមួយស្រីថ្មីរបស់គេ មួយម៉ាត់ក៏មិនដែរតេរកកូន គឺគ្មានសេាះ! មួយរយរៀលខ្មែរក៏មិនដែរផ្តល់អេាយកូនប្រុសដែរជាឈា មរបស់គាត់ដែរ ខ្ញុំឈឺណាស់តែខ្ញុំមិនទាមទារ ខ្ញុំសូមលេីកដៃបន់ផ្សងកុំអេាយជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែរហ៊ានប្រហារចិត្តខ្ញុំដូចនេះទៀត"។
















