នារីដ៏ស្រស់ស្អាតម្នាក់ បានធ្វើឲ្យមហាជន មានការស្ងប់ស្ងែង និងកោតសរសើរមិនដាច់ពីមាត់ ចំពោះការខិតខំប្រឹងប្រែង តស៊ូ លក់គ្រឿងសម្អាង (ឡេ) រហូតទទួលបានជោគជ័យ មានលុយ មានឡាន ស៊េរីទំនើបជិះ មានចិញ្ចៀន និងខ្សែដៃពេជ្រពាក់ ថែមទៀតផង។


នេះយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zeii Tey គាត់បានបង្ហោះរូបភាពជាច្រើន សន្លឹកព្រមជាមួយនឹងរថយន្ត Lexus GS 300 ពណ៌ខ្មៅ មួយគ្រឿង ដែលទើបនឹងទិញថ្មីៗ មិនទាន់ទាំងបានគិបស្លាកលេខជាប់រថយន្តផង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហើរអារម្មណ៍តាមបណ្តាញទំនាក់ទំនងហ្វេសប៊ុកថា "ថ្ងៃលាភ ថ្ងៃជ៍យ Welcome កូនស្រីខ្មៅរបស់ម៉ាក់ អ្នកអាចមើលមកមិនអស្ចារ្យ ប៉ូន្តែសម្រាប់ខ្ញុំ វា is ok ព្រោះខ្ញុំចាប់ផ្តើមដោយលុយ 100$ តាំងពីអ្នកលក់ខោអាវ លូវថៃបិទមករកសុី ជាមួយ Sambo Cherry &So-y ដែលល្អមានការគាំទ្រពីបងប្អូន ក៏មានថ្ងៃនេះ រយះពេលខ្លីត្រឹមតែ 5ទៅ6ខែ ខ្ញុំអាចផ្លាស់ប្តូរ ជីវិតថ្មីដែលស្គាល់ថាជារបស់ខ្លួនឯង។ អរគុណខ្លួនឯងដែលខិតខំប្រឹងប្រែង មួយពេលនេះ ហើយក៏បានអ្វីមួយដែលសមគួរ 13.08"។


ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការត្រេកអរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញប្អូនស្រី ទទួលបានភាពជោគជ័យ ទាំងវ័យក្មេងបែបនេះ។ យ៉ាងណាមិញ មានតែពាក្យជូនពរដល់ប្អូនស្រី ឲ្យជួបតែរឿងល្អៗនៅក្នុងជីវិតតរៀងទៅ៕



