មិនគួរឲ្យជឿ តារាស្រី អ្នកនាង ខាត់ សុឃីម ត្រូវបានគេបោកលុយអស់ ចំនួន ៧៩មុឺនដុល្លារ
-

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន បើនិយាយពីតារាពហុជំនាញស្រីល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម​ ​ដែលជាតារាពហុជំនាញស្រីម្នាក់និងជាតារាជើងចាស់មួយរូបដែលទទួលបានការគាំទ្រជាយូរឆ្នាំមកហើយ តាមរយៈជំនាញសិល្បៈជាច្រើន មិនថាសិល្បៈផ្នែកបុរាណ ឬ សម័យដែលតារាស្រីរូបនេះចេញយ៉ាងស្ទាត់ជំនាញ ។

យ៉ាងណាមិញនាពេលថ្មីៗនេះ អ្នកនាង  ខាត់ សុឃីម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយអ្នកបានបង្ហោះសារថាអ្នកនាងបានត្រូវគេបោកលុយអស់ជាច្រើនសន្ធឹកសន្ធាប់ដែលមានចំនួនរហូតទៅដល់រាប់មុឺនដុល្លារ ។

ជាមួយគ្នានេះដែរក្រោយពេលជួបរឿងសោកសៅមួយនេះហើយអ្នកនាង ខាត់ សុឃីម​ ក៏បានបង្ហោះសាររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ១ ឆ្នាំ $៧៩ ម៉ឺន ស៊ីផុយ » បន្ទាប់មកអ្នកនាងក៏បានបង្ហោះសារមួយទៀតថា ៖ យើងល្ងង់បានគេបោកយើងបាន សុទ្ធតែជាមេរៀននៅក្នុងសង្គមនេះ ពេលដឹងខ្លួន គឺសឹងតែលែងចង់រស់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា ចំពោះទឹកប្រាក់ចំនួន ៧៩ ម៉ឺនដុល្លារ ដែលត្រូវគេបោកនេះ យើងនៅមិនទាន់ដឹងថា អ្នកនាង ខាត់ សុឃីម ចាញ់បោកគេដោយសាររឿងអ្វីឲ្យពិតប្រាកដនោះទេ ព្រោះមិនទាន់មានការបញ្ជាក់ច្បាស់ៗពីសមីខ្លួន ។