អ៊ីម៉ាប់ និងបក្ខពួក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទឆបោក យកកាឡៃ ដូរមាស
-

ឧត្ដរមសនជ័យ ៖ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យប្រុសស្រីចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក យកកាឡៃដូរ មាស ដែលហេតុការណ៍នេះស្ថិតនៅចំណុច ផ្សារសំរោង ភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមមាន៖

ទី១. ឈ្មោះ ប្រុស (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ៣៨ឆ្នាំ (គេចខ្លួនបាត់)។

ទី២. ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួនបាន)។

ទី៣. ឈ្មោះ ណា (មិនស្គាល់ត្រកូល) ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (គេចខ្លួនបាត់) ។

ទី៤. ឈ្មោះ ស សំអឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបង(ឃាត់ខ្លួន)។

ចំណែកឯវត្តតាង ដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda ប្រាក់រៀលមួយចំនួនគ្រាប់សំណ ១ថង់ គ្រឿងអលង្កាការឡៃ១ចំនួន ។

រីឯ ជនរងគ្រោះមានឈ្មោះថា សែ ស៊ីវ៉ូ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះរួមមាន ៖ ខ្សែកមាស ១ខ្សែ, ចិញ្ចៀន ១វង់, លុយ ចំនួន ៣៨,៥០០រៀល ។ បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕