ថៃ ៖ អតីតតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ដែលមានសម្លេងស្រទន់ ក្រអូនក្រអៅ ពីរោះរណ្តំ បានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈពេលជាយូរណាស់មកហើយក្តី ប៉ុន្តែ វត្តមានរបស់នាង នៅតែដិតដាមជាប់ក្នុងអារម្មណ៍ ប្រិយមិត្តអ្នកស្តាប់ជានិច្ច។


លើសពីនេះទៅទៀត គេសង្កេតឃើញថា ពៅ បញ្ញាពេជ្រ បានតស៊ូក្នុងឆាកជីវិតយ៉ាងខ្លាំង ដោយបានប្រកបមុខរបររកស៊ីតាមអនឡាញ ជាអ្នកលក់សំលៀកបំពាក់ និងលក់ផលិតផលផ្សេងៗ ស្របពេលដែលខ្លួនកំពុងពិការ ធ្វើដំណើរទៅណា មកណាមិនបាន ជាហេតុធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន អាណិតអាសូរដល់រូបនាង។


យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា ពៅ បញ្ញពេជ្រ បានបង្ហោះវីដេអូ ដែលនាងបានលើកយកបទចម្រៀងមួយបទ ក្រោមចំណងជើងថា "វស្សាភ្លៀងធ្លាក់រងានឹកស្រុក" មកច្រៀងផ្ទាល់ ចែកជូនដល់ពុកម៉ែ បងប្អូន និងហ្វេនៗទាំងអស់ បានស្តាប់កម្សាន្តអារម្មណ៍ទៀតផង។



ក្រោយពីបានស្តាប់ ការបកស្រាយចម្រៀងរបស់កញ្ញា ពៅ បញ្ញាពេជ្រ ចប់ភ្លាម ក៏មានបងប្អូនជាច្រើនសរសើរថា ទឹកដមសំលេងរបស់កញ្ញា នៅតែពីរោះ រណ្តំដូចមុនអញ្ចឹង៕









មានវិដេអូនៅខាងក្រោមនេះ៖