ពេលឃើញមុខមាត់កូនប្រុសលោកឧកញ៉ាឡេង ណាវ៉ាត្រា ស្អាតនិង គួរឲ្យក្នាញ់នោះ ស្រាប់តែលោក ខេម ពោលពាក្យបែបនេះថា...
-

កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃដ៏រីករាយបំផុត​ សម្រាប់ក្រុមគ្រួសាររបស់លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានទទួលសមាជិកថ្មី ដោយភរិយាជាទីស្រលាញ់របស់លោក សម្រាលបានកូនប្រុសម្នាក់ បានជោគជ័យ និង គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញ នៅក្នុងគណណីហ្វេសប៊ុករបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា "សូមថ្លែងអំណគុណយ៉ាងខ្លាំងសំរាប់បងប្អូនដែលបានផ្ដល់ឈាមអោយភរិយាខ្ញុំ និងអគុណដល់បងប្អូនដែលជួយបារម្មណ៍"។ លោកបានបន្តទៀតថា "រយះពេល5ម៉ោងឆ្លងផុតហើយ អគុណដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ ហើយសូមអគុណដល់ក្រុមកាងារដែលបានផ្ដល់ឈា ម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់"។

ដោយឡែកតារាចម្រៀង ប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី លោក ខេម បានទៅសួរសុខទុក្ខ​ និងបានបង្ហោះសារមួយឃ្លាថា "សូមគោរពជូនពរបងប្រុស ឧកញ៉ា ឡេង ណាវ៉ាត្រា។ ទទួលបានសមាជិកថ្មីម្នាក់ទៀត ជាកូនទី៣ សូមព្រះប្រទានពរ អោយមានសុខភាពល្អនិងជោគជ័យរាល់ការងារភារះកិច្ច ហើយធំឡើងប្រកបដោយភាពឆ្លាតវៀងវៃ សម្បូរសប្បាយ "។