ប្រិយមិត្តជាច្រើនក៏បានជ្រាបខ្លះហើយថា កូនខ្មែរយើងក៏មិនធម្មតាដែរ គឺបានផលិតយន្តហោះមួយយ៉ាងធំ ពណ៌ទឹកក្រូច ស្ទើរតែដូចនឹងយន្តហោះលំដាប់អន្តរជាតិ និងបានដាក់ឈ្មោះនៅលើយន្តហោះនេះថា Yin Chin Airline ដែលមានគណនីហ្វេសប៊ុកមួយបានបង្ហោះសារថា សាហាវបាត់ “កុំច្រលំស្រុកគេ ស្រុកខ្មែរទេ share អោយដឹងថាកូនខ្មែរក៏មិនធម្មតាដែរ ច្នៃធ្វើយន្តហោះតែម្ដង”។
.jpg?1597496390)
យ៉ាងណាមិញ តាមការឆ្លើយតបជាមួយប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញពីអារម្មណ៍របស់ពួកគេ ដែលចង់ឲ្យយន្តហោះនេះ ធ្វើឲ្យជោគជ័យ១០០ភាគរយក្នុងការសាងសង់។ មិនរង់ចាំយូរ ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ តាលោសែនជយ័រីសត បានបង្ហោះវិដេអូ និងសារជាច្រើនលើក ក្នុងការតុបតែង និងរៀបចំដើម្បីភ្ញៀវចូលទស្សនា ក្នុងនោះដែរ យន្តហោះ Yin Chin Airline សាងសង់ជិតរួចរាល់១០០ភាពហើយ
.jpg?1597496398)
ដោយគាត់បានជូនដំណឹងដល់ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ចាប់បេីកហេីយ នៅថ្ងៃទី17-08-2020នេះ រីសតតាលោសែនជយ័និងបេីកអោយបងប្អូនចូលលេងក្នុងរីសតហេីយ។ ទីតាំងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជយ័ ខេត្តពោធិសាត់ ហើយលោកបញ្ជាក់ថាយន្តហោះបង្កើតឡើងមិនមែនសម្រាប់ហោះនោះទេ”៕
សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1597496488)
.jpg?1597496488)
.jpg?1597496488)
.jpg?1597496488)
.jpg?1597496488)
.jpg?1597496488)