បាត់មុខយូរ ! ស្ងាត់ៗ មាស សាលី បង្ហាញមុខគូរស្នេហ៍ និងមុខមាត់គួរឲ្យស្រលាញ់ជាមួយក្មេងតូចម្នាក់ ហើយនិយាយថា...
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀង មាស សាលី មានការចាប់់អាម្មរណ៍ជាខ្លាំង ក្រោយពីបានឃើញបង្ហាញរូបភាពផ្អែមល្ហែម ជាមួយនារីរូបស្រស់ម្នាក់ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ។ ទោះបីមិនធ្លាប់លេចឮព័ត៌មានតារាចម្រៀងរូបនេះ រៀបការក៏ពិតមែន តែគេចាប់អារម្មណ៍ឃើញនារីរូបស្រស់នោះហៅ មាស សាលី ថាជាប្តីផងដែរ ។

កន្លងមកគេធ្លាប់ឃើញអ្នកទាំងពីរថតរូបរៀបការតែយ៉ាងណា មិនទាន់មានពិធីរៀបការអធិកអធមដូចតារាដទៃទេ ។ ជាមួយ​នឹងរូបភាពស្និទ្ធស្នាលរបស់តារាចម្រៀង មាស សាលី ក៏មានការសរសើរថាគូស្នេហ៍របស់លោក ពិតជាស្រស់ស្អាតខ្លាំងណាស់ ។ ក្នុងនោះក៏មានការជូនពរឱ្យអ្នកទាំងពីរឆាប់មានកូនប្រើថែមទៀតផង ។ នារីដែលជាគូស្នេហ៍របស់លោក មាស សាលី គឺជាអ្នករស់នៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ ស្រាប់តែគេឃើញម្ចាស់គណនីហ្វេសប៊ុករបស់លោក មាស សាលី បង្ហោះសារយ៉ាងដូច្នោះថា “មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឳក៏មិនដូច”។ ក្រោយពីបង្ហោះរូបភាព​ និងសារនេះភ្លាម ធ្វើឲ្យហ្វេនៗមួយចំនួននាំគ្នាងឿងឆ្ងល់ ថាកូនតូចដ៏មានមុខមាត់ដូចតុក្កតានេះ ជាកូនអ្នកទាំង២ ឬមួយកូនអ្នកណាផ្សេង ដោយសារតែរាល់ពេលហ្វេនៗសួរ លោកបានបញ្ចេញសកម្មភាពបែបលេងសើច មិនទាន់បញ្ជាក់ច្បាស់ការនៅឡើយនោះទេ ដូច្នោះសូមរង់ចាំអ៊ុតទាំងអស់គ្នា ៕