នៅចាំ Idol ទេ ! បាត់មុខយូរ ស្ងាត់ៗ លោកគ្រូអគ្គីនេត្រ ប្តូរអាជីបពីគ្រូហោរា មកជាតារាចម្រៀង ច្រៀងយ៉ាង....(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំ ហោរាអគ្គីនេត្រ ដែលធ្លាប់អះអាងខ្លួនថាជា គ្រូវេទមន្តមន្តអាគមដាក់ស្នេហ៍ល្បីពាសពាញហ្វេសប៊ុកនោះ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ លោកត្រូវបានប៉ូលីសខ្លួន ពីបទជួញដូរគ្រឿ ងញៀ ន រហូតឈានដល់ការដាក់ទោស ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ប៉ុន្តែមិនថាយ៉ាងណា កន្លងទៅរយៈពេល២ឆ្នាំ ពេលនេះហោរារូបនេះ បានចេញពីគុ កវិញហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ គឺហោរារូបនេះបានប្រែប្រួលសម្រស់ខ្លាំង មានសាច់សខ្ចី និងមានមុខមាត់រូបរាងស្លីមជាមុនផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែលិចមុខលោកគ្រូ អគ្គីនេត្រ ម្តងទៀត តែលើកនេះខុសពីលើកមុនឆ្ងាយណាស់ ដែលពីមុខធ្លាប់តែជាគ្រូមន្តអាគមន៍ ប៉ុន្តែលើកនេះ គឺក្លាយជាតារាចម្រៀងវិញម្តង ។ ក្នុងនោះដែរ លោកគ្រូអគ្គីនេត្រ ក៏បានបង្ហើរសម្លេងជាមួយបទចម្រៀង បទលង់ស្នេហ៏នារីសក់ខ្លី ដែលសម្តែងជាមួយនឹងនារីម្នាក់ដ៏ស្រស់ស្អាតថែមទៀតផង ៕

ចង់ដឹងថា ពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖