ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ទេព បូព្រឹក្ស ដែលជាតារាស្រីម្នាក់ ចូលចិត្តលេងស្ទាយ៍សំលៀកបំពាក់ និងការតុបតែងខ្លួន ប្លែកៗ ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រមិនតិចនាក់ទេ ដែលបានលួចសរសើរ ពីការតុបតែងខ្លួនរបស់កញ្ញានោះ។ តារារូបនេះមិនត្រឹមតែ ពូកែនៅក្នុងលេងស្ទាយ៍ម៉ូតសំលៀកបំពាក់ប៉ុណ្ណោះទេ តែនាងក៏ពូកែនៅក្នុងការបង្កើតក្បាច់រាំថ្មីៗ និងស្រស់ស្អាតថែមទៀតផង។


យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះតារាស្រី ស្រស់ស្អាតរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយកញ្ញាបានសរសេររៀបរាប់ថា "តាមពិតទៅសម័យនេះគេចូលចិត្តបង្ហាញ នៅភាពជោគជ័យ ដើម្បីឲ្យអ្នកមើលមានកំលាំងចិត្ត តស៊ូខំប្រឹង
តែខ្ញុំពិតជាមិនយល់សោះ ហេតុអ្វីមនុស្សមួយចំនួនតូចទៅគិតថា ម៉ួម៉ៅក្តៅក្រហាយនឹងរឿងបែបនេះ មិចមិនគិតវិញថាគេធ្វើបានយើងក៏អាចធ្វើបានដែរនោះទើបខ្លាំង មិនមែន ការខំមិនដៀល ឌឺដង ជេ រប្រ មា ថនោះបានអីមកវិញ ព្យាយាមគិតអ្វីល្អឲ្យច្រើនទើបជីវិតមានន័យ alway with you my ....... forever and ever"។














