ភ្នំពេញ៖ តារាកំប្លែង និងចម្រៀងដ៏មានប្រជាប្រិយភាព លោក ម៉ាដូណា ដែលត្រូវបានមហាជនជាច្រើនស្គាល់ និងកត់ចំណាំរូបលោកនៅក្នុងចិត្ត ព្រោះថា រាល់ពេល ឲ្យតែមានវត្តមានរបស់លោកនៅលើឆាក គឺតែងតែបង្កើតបរិយាកាសសើចសប្បាយ និងធ្វើមហាជនបាត់ទុក្ខកង្វល់មួយរយៈពេលខ្លី ជាហេតុធ្វើឲ្យរូបលោកមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចនោះ គឺលោកបានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យមហាជន ទប់សំណើចមិនបាន ពេលបានឃើញទឹកដៃរបស់ជាងឆ្លាក់រូប ស្រដៀងទៅនឹងមុខរបស់លោកម៉ា ដូណាតែម្តង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការសង្ស័យថា ពេលជាងកំពុងឆ្លាក់រូបនេះ ស្រម៉ៃឃើញរូប Idol របស់ខ្លួនហើយមើលទៅបានឆ្លាក់ចេញមករូបបែបនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកម៉ា ដូណា បានបង្ហើរសារយ៉ាងខ្លី ថា "នៅតែមិនយល់ ហេតុអ្វីជាងឆ្លាក់រូបមួយនេះ មានគោលបំណងអ្វីអោយច្បាស់លាស់ ម្តេចហ៊ានយករូបកំពូលសម្រស់មកឆ្លាក់តាមបែបនេះ"។ យ៉ាងណាមិញ នៅក្នុងរូបមួយនេះ ពិតដូចទៅនឹងមុខរបស់លោកម៉ា ដូណាស្ទើរតែទាំងស្រុង១០០ភាគរយទៅហើយ។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានលើកឡើងថា "ប្រហែលគាត់ជា ហ្វេន ផ្កាប់មុខរបស់ចែទេដឹង"៕












