ភ្នំពេញ៖ ចំណងស្នេហ៍របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា កាន់តែមានភាពផ្អែមល្អែម និងស្អិតរមួត បន្ថែមទៀត បន្ទាប់ពីអ្នកនាង ទទួលបានសមាជិកថ្មីម្នាក់ ដែលគួរឲ្យស្រលាញ់ ។ ចំណងស្នេហារបស់តារាស្រីរូបនេះ ត្រូវបានមហាជន ក៏ដូចជាហ្វេនៗ ពិតជាមានការកោតសរសើរយ៉ាងខ្លាំង ។


យ៉ាងណាមិញ អ្នកនាង តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឲ្យមហាជន បានឃើញពីការវិវត្តន៍ រីកធំធាត់របស់កូនប្រុសអ្នកនាង ដែលពេលនេះ គាត់ពិតមានសុខភាពល្អ និងរីកលូតលាស់លឿនខ្លាំងមែនទែន។ កូនប្រុសធ្វើឲ្យហ្វេនមិនតិចនាក់ទេ ដែលលង់ចិត្តស្រលាញ់ និងក្នាញ់នោះ។



ទោះបីធ្លាប់ជួបបញ្ហានៅក្នុងជីវិតជាច្រើនយ៉ាងណា តែតារាចម្រៀងស្រីពេជ្រ សូលីកា នៅតែរឹងមាំ ព្រោះថាមានមនុស្សជាច្រើនដែលស្រលាញ់ ផ្តល់កំលាំងចិត្ត និងជួយមើលថែពេលនាងមានការលំបាក។ កំលាំងចិត្តនេះហើយបានធ្វើឲ្យពេជ្រ សូលីកា ក្រោកឈរ និងតស៊ូ ជំនះរហូតមក ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា"កាន់តែជួបបញ្ហាច្រើន កាន់តែធ្វើអោយយើងរឹងមាំ "។







