មន្រ្តីគំរូ ! ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញ​រមណីយដ្ឋាន កែឆ្នៃថ្មី"ល្បាក់ទឹកព្រៃនប់"​ ស្រុកព្រៃនប់
-

ខេត្តព្រះសីហនុ៖ មកទល់នឹងនេះ ឯកឧត្តម គួច ចំរើន បានឡើងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជាងមួយឆ្នាំហើយ ហើយសម្ធទិផលជាច្រើនកំពុងតែលេចចេញជាបណ្តើរ ក្រោមការដឹកនាំ យ៉ាងយកចិត្តទុកដាក់ របស់លោក។ ​នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា នៅខេត្តព្រះសីហនុ ហាក់មានការកែប្រែច្រើន មិនថាផ្លូវថ្នល់ ឬ ក៏បញ្ហាប្រព័ន្ធលូជាដើម គឺឯកឧត្តម គួច ចំរើន បានធ្វើការត្រួតពិនិត្យដោយផ្ទាល់ ដើម្បីឲ្យប្រាកដថា និងមិនមានបញ្ហាទៅថ្ងៃក្រោយទៀត។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហាញពី ​រមណីយដ្ឋាន កែឆ្នៃថ្មី"ល្បាក់ទឹកព្រៃនប់"​។ ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា "ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញ​រមណីយដ្ឋាន កែឆ្នៃថ្មី"ល្បាក់ទឹកព្រៃនប់"​ ស្ថិត​នៅឃុំព្រៃនប់​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តនាថ្ងៃឈប់សំរាករយៈពេលវែងនៅខេត្តព្រះសីហនុ ដែលភ្ញៀវទេសចរណ៍ពុំធ្លាប់បានស្គាល់ក្រៅពីឆ្នេរសមុទ្រ កោះ ដែលមានទឹកធ្លាក់ រុំព័ទ្ធដោយព្រៃភ្នំ សត្វព្រៃ និងកសិទេសចរណ៍រួមមានចំការម៉ៃសាក់ ចំការក្រញូង ចំការដំណាំហូបផ្លែ។

សូមជូនពរអោយដំណើរប្រកបដោយសុខសុវត្ថិភាព និងការពារខ្លួនអ្នក គ្រួសារ មនុស្សជាទីស្រលាញ់ ឱ្យជៀសឆ្ងាយពីជំងឺកូវីដ១៩"។