អាណិតណាស់ ! លោកយាយកំសត់ សូមក្តីមេត្តា សូមត្រឹមតែស្បៀងអាហារ សម្រាប់ទុកពិសារផង
-

ហ្វេសប៊ុក៖ ពិតជាគួរឲ្យអាណិតលោកយាយណាស់ រាល់ថ្ងៃនេះ លោកយាយរស់នៅលើដីវត្ត ស្បៀងអាហារក៏គ្មាន ។ រាល់ថ្ងៃនេះលោកយាយ រស់នៅភូមិត្រគៀត ស្រុកពួក ខេត្តសៀមរាប។ លោកយាយគាត់មានការលំបាកណាស់ ព្រោះតែគ្មានកូនចៅ គ្មានសាច់ញាតិ ទើបគាត់ត្រូវមករស់នៅលំបាកវេទនា បែបនេះ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "សូមបង ប្អូន មេត្តាជួយ ជា ស្បៀង និងថវិកាបន្តិចបន្ទួចជូនលោកយាយដែលខ្វះខាត អត់មានកូនចៅ មានសុខភាពទ្រុឌទ្រោម ដែលរស់នៅលើដីវត្តដែលលោកសង្ឃសង់ខ្ទមតូចជូនលោកយាយរស់នៅ នៅភូមិត្រគៀត ស្រុកពួក ខេត្តសៀមរាប ។ បើបងប្អូនសប្បុរសជនមានចិត្តជ្រះថ្លាជូនជាស្បៀងក្តី ថវិកាក្តី ជូនដល់លោកយាយ អាចទាក់ទងខ្ញុំបាន 093633500/ ABA : 000517255 : Keo nimith"។

មានវិដេអូ៖