ភ្នំពេញ៖ លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ ដែលមហាជនយ៉ាងច្រើនកុះករបានស្គាល់ និងគោរពស្រលាញ់លោក និងក្រុមគ្រួសារ ព្រោះក្រុមគ្រួសាររបស់លោកបានជួយដល់សង្គមជាច្រើន ពិសេសគឺរឿងក្មេងស្រី និងរឿងរ៉ាវជាច្រើនទៀត ។ យ៉ាងណាមិញ កាលពីពេលថ្មីនេះ លោកឧកញ៉ាវ័យក្មេងរូបនេះ បានបង្ហោះសារអាណិតដល់លោកពូម្នាក់ ពិការ នៅសល់តែជើងម្ខាង ធ្វើឲ្យលោកនិងក្រុមគ្រួសារ ពិតជាស្លុតចិត្តជាខ្លាំង ។





ជាក់ស្តែងលោកឧកញ៉ាបានបង្ហោះសារយ៉ាងខ្លីថា "ក្រុមការងាររបស់ខ្ញុំបាទ បានទៅសួរសុខទុក្ខ និងឧបត្ថមថវិកា 2,000,000៛ ជូនចំពោះបងប្រុស មៀង សុភក្តិ រស់នៅភូមិ ថ្មពូនកណ្តាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលគាត់បានពិការបាត់បង់ជើងម្ខាងហើយរហូតបាត់បង់ទាំងអវយវៈក្រោម ដោយបន្ទោរបង់តែតាមបំពង់ទុយោដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតជាគួរអោយអាណិតគាត់ណាស់ហើយក៏អរគុណដល់លោកមេឃុំថ្មពូនដែលបានជួយនាំផ្លូវ និងចូលរួមជាមួយក្រុមការងាររបស់ខ្ញុំបាទ។ លេខទូរស័ព្ទរបស់បង មៀង សុភ័ក្ត 066471500 ។ ABA Account: 012792046 Sing Chantha ក្រុមការងាររបស់ខ្ញុំនៅឃុំបុសខ្នុរដែលនៅជាប់ព្រំប្រទល់នឹងស្រុកព្រៃឈរពីព្រោះគាត់ និងក្រុមគ្រួសារមិនមានគណនី ABA ។ឌួងឆាយ"៕













មានវិដេអូ៖