ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារាចម្រៀងកំពូលប្រចាំផលិតកម្មហង្សមាស លោកខេមរៈ សិរីមន្ត ដែលជាតារាចំរៀងដ៌មានប្រជាប្រិយភាព និងទទួលបានការគំាទ្រខ្លំាងពីសំណាក់ពុកម៉ែនោះ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងប្រុសលោកខេមរៈ សិរីមន្ត កាន់តែទទួលបាននូវប្រជា ប្រិយភាព ក៏ដូចជាការគាំទ្រកាន់តែខ្លាំងឡើង ទោះបីជាបច្ចុប្បន្នលោកមានប្រពន្ធឈ្មោះ អ្នកស្រីកុយ ផល្លី និងបង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) និងលេខស្ទាយតែងខ្លួនសង្ហាកម្លោះៗសុំចាញ់ រីឯភរិយាលោកក៏មិនណយដែលទោះមានកូន៣រួចមកហើយយ៉ាងណាក្តី។
ដោយឡែកថ្មីៗនេះ ស្រាប់តែគេឃើញ លោក ខេមរៈ សិរីមន្ត ទើបតែបានចេញ MV ក្តៅៗ ជាមួយតួស្រីវ័យក្មេងមានសម្រស់ស្រស់សោភាម្នាក់ ដែលគេដឹងថាជាក្មួយរបស់លោក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែម្នាក់ៗមិនស្មានថា លោកមានក្មួយស្រីមិនត្រឹមតែស្រស់ស្អាតទេ តែថែមទាំងមានទេពកោសល្យសិល្បៈទៀត។
.jpg?1597651988)
ជាក់ស្តែង នៅមុននេះបន្តិច មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ នឹងវីដេអូមួយរបស់ភរិយាតារារូបនេះ បានបញ្ចេញសម្លេងយ៉ាងពិរោះ មិនចាញ់ប្តីនោះទេ តាមរយៈវីដេអូមួយនេះ បានទទួលបានការសរសើរ និងភ្ញាក់ផ្អើលដល់ហ្វេនៗមួយចំនួន ដែលពិតជាកម្រឃើញភរិយារបស់លោក បញ្ចេញសម្លេង ច្រៀងយ៉ាងពីរោះបែបនេះពីមុនមកនោះទេ៕
សូមទស្សនាវីដេអូដូខាងក្រោម៖