នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ គឺជាថ្ងៃឈប់សម្រាក ដែលបងប្អូនជាច្រើនបានធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន ដែលមានរយៈពេលឈប់សម្រាក មានរហូតដល់ទៅចំនួន៥ថ្ងៃឯណោះ ដោយជំនួស ឲ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបានពន្យារពេល កាលខែមេសា កន្លងមកនេះ។


យ៉ាងណាមិញ នៅក្នុងអំឡុងពេលឈប់សម្រាកនេះ លោកស្រី ទ្រី ដាណា ក៏បានឈប់សម្រាកនៅផ្ទះ ដោយមានបុរសសង្ហារម្នាក់ និងជាស្វាមីដ៏សែនល្អ នៅក្បែរកាយ ។



នៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានបង្ហោះពីសកម្មភាព របស់ស្វាមីកំពុងតែឈរលាងចាន នៅឯចង្ក្រាន ។ បើងាកមកមើលបណ្តាញសង្គមរបស់លោក ហ៊ីង បញ្ញារិទ្ធ វិញ កាន់តែធ្វើឲ្យហ្វេនៗ កោតសរសើរខ្លាំងឡើង ពេលបានឃើញទង្វើរដ៏ផ្អែមល្ហែម របស់លោកទៅកាន់ លោកស្រីទ្រី ដាណា ។




ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន លួចសរសើរថា បងទាំងពីរពិតជាស្រលាញ់គ្នា និងផ្អែមល្អែម ធ្វើឲ្យមហាជនមានការលួចច្រណែន ហើយ៕
មានវិដេអូ៖