អរគុណដែលស្រលាញ់កម្ពុជា ! ក្រុមគ្រួសារជនបរទេស គ្រងឈុតបុរាណខ្មែរលើទឹកដីអង្គរ ដោយទឹកមុខសប្បាយរីករាយ និងសរសើរមិនដាច់ពីថា...
សីហា
-

សៀមរាប៖ ប្រិយមិត្តបានជ្រាបហើយថា ខេត្តសៀមរាបគឺតំបន់ប្រាសាទអង្គរដ៏អស្ចារ្យ និងជាទីកន្លែងដ៏ល្បីឈ្មោះនៅលើពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរទូទាំងសកលលោករាប់លាននាក់មកទស្សនា។ ទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតគឺ ប្រាសាទអង្គរវត្តដែលមានសំណង់បែបសាសនាដ៏ធំក្នុងពិភពលោក និងប្រាសាទ បាយ័នដែលពោរពេញដោយភាពអាថ៌កំបាំង និងដែលពុំអាចពន្យល់បាន និងប្រាសាទតាព្រហ្មដែលមានដើមឈើដុះពីលើ ធ្លាប់ជាទីតាំងថតភាពយន្តហូលីវូដទៀតផង។ 

មិនត្រឹមតែប្រាសាទប៉ុណ្ណោះទេ មានសកម្មភាពកំសាន្តជាច្រើនដូចជាការជិៈម៉ូតូទស្សនាកំសាន្ត ការជិៈកង់ជាក្រុម ការមើលសត្វស្លាប ការបង្រៀនធ្វើម្ហូប ការសម្តែងរបាំបុរាណ ជាដើម។ បើសិនជាលោកអ្នកមានគម្រោងស្នាក់នៅខេត្តសៀមរាបតែពីរបីថ្ងៃប៉ុណ្ណោះដោយគ្រាន់តែមកទស្សនាអង្គរ សូមគិតម្តងទៀត ព្រោះថាខេត្តសៀមរាបពិតជាមានច្រើនទៀត ក្រៅពីការទស្សនាប្រាសាទដ៏អស្ចារ្យ។

ក្នុងនោះដែរ យើងអាចស្នាក់អាស្រ័យមានដូចជា មានសណ្ឋាគារ រីស៊តប៉ូទិកលំដាប់ពិភពលោក ផ្ទះសំណាក់ក្នុងស្រុក និងផ្ទះជួលស្នាក់នានាដើម្បីផ្តល់ការស្នាក់នៅប្រកបដោយផាសុកភាព។ នៅពេលនិយាយពីពិធីជប់លៀង និងការទទួលទានអាហារ លោកអ្នកអាចរកភោជនីយដ្ឋានល្អបំផុតជាច្រើននៅក្នុងប្រទេសកម្ពុជានៅទីនេះ រួមទាំងភោជនីយដ្ឋានបែបមនុស្សធម៌ ម្រុំ សាលាបៃ និង ស្ពូនកាហ្វេ ថែមទាំងមានមាន ផាប់ស្ទ្រីតដែលល្បីល្បាញ កន្លែងលក់ស្រាពេលរាត្រីនៅក្នុងខេត្តសៀមរាប និងជាទីកន្លែងដែលមានបានីយដ្ឋានពេញនិយមជាច្រើន។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ជនបរទេសម្នាក់ឈ្មោះ Uriah Lyford បានបង្ហោះសារថា “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”៕