មិនទាន់ចប់ ! ដោយសារតែរឿងស្បថ អ្នកនាង ខាត់ សុឃីម និង លោកស្រី ទ្រី ដាណា បន្តប៉ះទង្គិចគ្នា ដោយ ខាត់ សុឃីម និយាយបន្តថា....
សីហា
-

ប្រិយមិត្តជាច្រើនប្រហែលបានដឹងខ្លះហើយ អ្នកនាង ខាត់ សុឃីម កាន់តែមានឈ្មោះល្បីល្បាញក្នុង សង្គមសិល្បៈ ពីមួយឆ្នាំ ទៅមួយឆ្នាំ តារាស្រីរូបនេះកាន់ មានប្រជាប្រិយភាពខ្លាំងជាមុន។ បើងាកទៅមើល ជីវិតគ្រួសារនាងវិញ ពេលនេះ នាងមានកូន២នាក់ និង មានស្វាមីក្មេង ចេះថ្នាក់ថ្នម ផ្ដល់ក្ដីស្រលាញ់ទៅកាន់នាង និង កូនៗគួរឲ្យសរសើរ។ 

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវជាច្រើនដែលនឹងស្មានមិនដល់ ដោយសារតែប៉ះសំដីគ្នាគ្នាជាមួយលោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

ក្នុងន័យប៉ះទង្កិចគ្នានោះ អ្នកនាងខាត់ សុឃីម បង្ហោះសារថា “យីចែហើយ បុណ្យធ្វើលុយខ្លួួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់៧០មនុស្ស១ប្រទេសអោយជឿចែអោយស្រលាញ់ចែអែងបានទេមនុស្ស១០ចិត្ត១០ណាចែចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ”។

មិនយូរប៉ុន្មានស្រាប់តែ លោកស្រី ទ្រី ដាណា តបវិញថា​ “ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយ ឯងធ្លាប់ធ្វើអាក្រក់ដាក់គេហើយយាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរព្រោះខ្ញុំបរិសុទ្ធមិនដូចយាយឯងនោះទេគេស្បថហើយនៅឆ្លើយថាគេអញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះសាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះហើយមានចុះហើយកាន់តែចុះទៀតប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយចាស់ហើយខំ កសាងខ្លួនឲ្យល្អទៅក្រែងលោថ្ងៃក្រោយមានបញ្ហាអីខ្ញុំផ្ដល់ជំនួយឲ្យខ្លះហើយយាយឯងនិយាយមកធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹងមានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់យាយប៉ិនេះសង្ ស័យធ្លាប់ធ្វើអាក្រក់មកច្រើនហើយមើលទៅបានជា ទ្រាំមិនបានឃើញបញ្ចេញមតិមួយបែបនេះ សង្ស័យ យា យប៉ិឯងកុំខ្ញុំយូរហើយ ហើយខ្ញុំទៅធ្វើអីយាយឯងដែរ មិនអីទេខ្ញុំរង់ចាំទទួលជានិច្ចប៉ុន្តែសូមជំរាបឲ្យហើយខ្ញុំមិនមែនប្រភេទមនុស្សជេរបញ្ចោរគ្នាតាមអនឡាញនោះទេស្គាល់ខ្ញុំឲ្យច្បាស់អញ្ចឹងបើសិនជាមានការអីបន្តទៀតយើងជួបគ្នានៅកន្លែងផ្សេង ហើយអញ្ជើញយាយឯងញ៉ាំទឹកតែឲ្យឆ្ងាញ់មាត់ដង”។

រឿងនេះកាន់តែអូសបន្លាយ រហូតដល់  អ្នកនាងខាត់ សុឃីម តបទៅវិញថា  “អ្នកនាងខាត់ សុឃីម ខ្ញុំ និយាយ ខ្ញុំហ៊ានទទួលថាខ្ញុំនិយាយ ខ្ញុំនិយាយត្រង់ទេ ចៅសូមជូនពរចៅ អោយ មានបានរហូត (អរគុណចៅ ដែលមានចិត្តមេត្តាដល់យាយ តែយាយមានប្រហុកសុីហើយចៅ )សុំទោសដែលនិយាយទៅចៅរើសដាក់ខ្លួន យាយនិយាយ មិនចំពោះអ្នកណាទេ អត់បាននិយាយចំឈ្មោះទេ ហើយ ការសរសេ យកពីគេដែរនឹង ហុឺ គិតម៉េចទៅចៅ ខឹងហើយនៀក ហុឺគិតទៅ អ្នកមានសមយ័2020 អញ្ចឹង ?សុំទោស ប្អូន ទឹកចិត្តប្អូន បងអរគុណ ”៕