កាលពីថ្ងែទី ១២ ខែសីហា ឆ្នាំ២០២០ មានករណីដ៏គួរឲ្យសោកស្តាយមួយបានកើតឡើងទៅលើក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ដោយសារតែបាក់ជញ្ជាំងមន្ទីរពេទ្យមង្គលបុរី ដួលសង្កត់ក្មេងស្រីស្លា ប់ភ្លាមៗនៅនឹងកន្លែង ហេតុការណីនេះកើតឡើងនៅ ភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
.jpg?1597730378)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ មហាគ្រួសារតាខ្មៅក៏បានរៀបរាប់យ៉ាងវែងអន្លាយថា “សូមសម្ដេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ឲ្យកូនចៅផង កូនស្រីខ្ញុំ ទៅពេទ្យទៅមើលយាយឈឺជាមួយខ្ញុំបួននាក់កូន កូនស្រីញុម 6 ឆ្នាំឈ្មោះសៀវអឺ ជួបគ្រោះថ្នាក់ ថ្ងៃទី 12 ខែសីហា ល្ងាចម៉ោង 6:30 ជញ្ជាំងពេទ្យមង្គលបុរី ដួលសង្កត់កូនខ្ញុំ ស្លា ប់ភ្លាមៗនៅនឹងកន្លែង ជាងសាងសង់គ្មាន ស្តង់ដារ ហើយគ្មានផ្លាកសញ្ញាប្រាប់ថាកន្លែងហ្នឹងហាមអង្រឹង សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារបងផងស្តាយណាស់ក្មួយស្រីស្អាតផង ។ សូមបងប្អូនជួយផ្តល់មតិយោបល់តិចមក។ ប្រភព ពង្រ យាយឋាវី”
.jpg?1597730382)
មិនតែប៉ុណ្នោះ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Ban Samrach SomLovenasnopnop ដែលត្រូវជាឪពុកជនរងគ្រោះក៏បានបង្ហោះសារសោកស្តាយដែលបាត់បង់កូនជាទីស្រលាញ់ថា “R.I.P ប៉ាមិនដែលគិតទេថានេះជារូបថតចុងក្រោយ ប៉ាសូមទោសផងដែលមើលថែកូនមិនបានល្អ មកកើតជាកូនស្រីប៉ាម្ដងទៀតបានទេ ចង់ឱ្យពេលវេលាដើរទៅក្រោយវិញ #ការតស៊ូរបស់យើងច្រើនឆ្នាំបែរជាគ្មានន័យទៅវិញ តើនេះជាកម្មគឺជាអ្វីទៅវិញ។ ហេតុអីបានយកកូនស្រីខ្ញុំ ចាកចេញពីខ្ញុំទៅវិញ #ប៉ានឺកកូនណាស់សៀវអឺ មិនដឹងដើរទៅមុខម៉េចទៀតហើយគ្មានកូនញ៉ុមទទួលយកមិនបាន”៕
.jpg?1597730399)
.jpg?1597730399)
.jpg?1597730399)
.jpg?1597730399)