គួរឲ្យគោរព ! សល់លុយរាប់លាន ប៉ុន្តែ ឯកឧត្តម ម៉ុង ឬទ្ធី ពាក់ត្រឹមអាវធម្មតា​ដែលបង្ហាញពីភាពសមញ្ញរបស់គាត់ នៅក្នុងជំនួបអង្គថ្នាក់ដឹកនាំធំៗ...
-

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា ឯកឧត្តម ឧកញ៉ា ម៉ុង ឬទ្ធី ជា​ព្រឹទ្ធសមាជិក និង​ជាពាណិជ្ជករ​ដ៏​មាន​ឈ្មោះ​ល្បី​ម្នាក់​នៅ​ប្រទេស​កម្ពុជា។ លោកជា​កូន​កសិករ​ក្រី​ក្រ​ក្នុងគ្រួសារមួយ​ ដែលមានបងប្អូន ១២នាក់ ដំបូងឡើយលោកបានទូលនំលក់។អ្វីដែលលោកផ្តោតសំខាន់ជាងគេនោះ គឺមុខរបបរ កសិកម្ម កសិឧស្សាហកម្ម កែច្នៃ ការនាំចេញ មួយទៀតគឺសំណង់ និងរោងចក្រផលិតបេតុង។

យ៉ាងណាមិញនេះបើយោងទៅតាមគនណីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា ផ-POR បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « ស្ថិតក្នុងអង្គអ្នកដឹកនាំធំៗដែលគេគ្រប់គ្នាសុទ្ធតែស្លៀកសំលៀកបំពាក់ឡូយៗ​ ស្អាតៗ។ តែមេីលទៅបុរសគំរូម្នាក់នេះវិញ​ ពាក់ត្រឹមអាវធម្មតា​ ដែលបង្ហាញពីភាពសមញ្ញរបស់គាត់។គាត់មានឈ្មោះថា​ ម៉ុង​ ប្ញទ្ធី សម្លៀកបំពាក់មិនបានបង្ហាញដល់អ្វីដែលអ្នកមាននោះទេ » ៕