គួរឲ្យសរសើរណាស់ ! ផុតពីថ្ងៃឈប់សម្រាកនេះ លោកស្រី ទ្រី ដាណា នឹងធ្វើរឿងមួយដល់មន្ទីរពេទ្យ គន្ធបប្ផាភ្នំពេញ....
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា“ផុតពីថ្ងៃឈប់សម្រាកនេះ នាងខ្ញុំនឹងយកថវិកា ២ម៉ឺនដុល្លារ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាភ្នំពេញ ដើម្បីរួមចំណែកជួយដល់ក្មេងៗ សម្រាប់ការចំណាយរបស់មន្ទីរពេទ្យ ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែបើយើងរួមគ្នា វានឹងអាចជួយសង្គ្រោះកុមារបានរាល់ឆ្នាំ។ ខ្ញុំជួយតាមលទ្ធភាពខ្ញុំ ហើយបើខ្ញុំបានប្រសើរជាងនេះ ខ្ញុំនឹងជួយកាន់តែច្រើន។

ពេលប្រគល់លុយ ៣ម៉ឺន ២ពាន់ដុល្លារ ដល់គន្ធបុផ្ផានៅសៀមរាប ខ្ញុំស្ដាប់ខាងពេទ្យគាត់រៀបរាប់ ហើយក៏ឃើញការខំប្រឹងប្រែងរបស់គាត់ មានអារម្មណ៍ថារំភើបណាស់ អរគុណដល់លោកតាស្ថាបនិក បង្កើតពេទ្យនេះឡើង អរគុណដល់ក្រុមគ្រូពេទ្យ ខំប្រឹងជួយសង្គ្រោះក្មេងៗ អរគុណដល់រាជរដ្ឋាភិបាល ជួយមើលការខុសត្រូវ ហើយក៏អរគុណដល់ប្រជាជនខ្មែរទាំងអស់ តែងជួយដល់ពេទ្យនេះ ”៕