ដូចដែលប្រិយមិត្តបានជ្រាបហើយថា អ្នកស្រី ទ្រី ដាណា គឺជាស្ត្រីម្នាក់ដែលមានចិត្តជ្រះថ្លាខ្លាំងណាស់នៅក្នុងការធ្វើទាន ឃើញថាអ្នកស្រីតែងតែជួយទៅដល់មនុស្សជុំវិញខ្លួនដែលបានជួបការលំបាកពិតៗនៅក្នុងជីវិត អ្នកស្រីពិតជាមានប្រជាប្រិយភាពខ្ពស់និងមាន ការគំាទ្រ ពីមហាជនខ្លំាងយាស់។

យ៉ាងណាមិញនៅកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះអ្នកនាង មាស សុវណ្ណរតនា និងស្វាមី បានធ្វើពិធីសម្ពោធផលិតផលគ្រឿងសម្អាងប្រេន NUNA របស់ក្រុមហ៊ុន ដាណាទ្រី នៅដឹព្រីមៀរសែនសុខ ទល់មុខផ្សារទំនើបអ៊ីអន២ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធផលិតផលគ្រឿងសម្អាងប្រេន NUNA របស់ក្រុមហ៊ុន ដាណាទ្រី នេះដែរឃើញថា អ្នកនាង មាស សុវណ្ណរតនា បាននិយាយទៅកាន់អ្នកស្រី ទ្រី ដាណា ថា នៅពេលដែលរំលឹកដល់រឿងក្រោយពេលអ្នកនាង សម្រាលកូនប្រុសទី១រួចគឺមានប្រាក់តែ៣៨ ម៉ឺនរៀលនៅក្នុងខ្លួនប៉ុណ្ណោះហើយជាប្រាក់របស់ម្តាយទៀត រីឯបំណុលវិញនៅជុំទិស។ ចំណែកឯរូបសម្រស់ទៀតសោតធាត់ស្បែក ខ្មៅស្រអាប់មិនភ្លឺថ្លាឡើយជាហេតុដែលធ្វើឲ្យអ្នកនាង ពិបាករកការងារធ្វើជួយសម្រាលបន្ទុករបស់ស្វាមី។

ទោះបីជាធ្លាក់ខ្លួនរសាត់អណ្ដែតគ្មានកោះត្រើយអត់ការងារធ្វើក្រោយសម្រាលកូនរួចក្ដី តែដោយសារកុសលផលបុណ្យដែលអ្នកនាង និងស្វាមីបានសាងអំពើល្អនៅពេលកន្លងមកបានធ្វើឲ្យពិធីការិនីរូបនេះបានជួបរាជិនីចិត្តធម៌គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទាក់ទងឲ្យធ្វើជាពិធីការិនីក្នុងកម្មវិធីសិក្ខាសាលានិងព្រឹត្តិការណ៍ នានា ដែលក្រុមហ៊ុន ដាណាទ្រី រៀបចំឡើង។ជាមួយអាម្មណ៍ក្ដុកក្ដួលព្រោះតែរំភើបខ្លាំងពេក អ្នកនាង មាស សុវណ្ណរតនា បញ្ជាក់ថា៖”សមិទ្ធិផលដូចដែលបានរៀបរាប់ខាងលនេះហើយបងប្អូន ដែលខ្ញុំបានមកពីក្រុមហ៊ុន ដាណាទ្រី បើគ្មានក្រុមហ៊ុនដាណាទ្រី លោកស្រីអគ្គនាយិកា ទ្រី ដាណា និងលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ ក៏ខ្ញុំគ្មានថ្ងៃហ្នឹងដែរ។ ខ្ញុំមិនដឹងរកពាក្យអរគុណបែបណាឲ្យត្រូវនោះទេ ដូច្នេះនាងខ្ញុំ និងស្វាមីមានតែលើកម្រាមដៃ១០អគុណដល់បងប្រុសបងស្រីទាំងពីរដែលធ្វើឲ្យជីវិតគ្រួសារខ្ញុំមានថ្ងៃនេះ”៕

