មិនគួរឲ្យជឿទេ កូនស្រីរបស់តារាកំប្លែងជើងចាស់នាយ វំាងដឺ បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ...(មានវិដេអូ)
-

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា តារាកំប្លែងជើងចាស់ នាយ វំាងដឺ គឺជាតារាកំប្លែងម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ជាយូរឆ្នាំមកហើយមុនពេលលោកទទួលមរណភាព ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងក្រោយកូនស្រីរបស់តារាកំប្លែងជើងចាស់ នាយ វំាងដឺ បានទទួលមរណភាពដោយសារតែ រលាកស្រោមខួរក្បាល ឈា មស សុីឈាមក្រហម ហើយការទទួលមរណភាពនេះបានធ្វើឲ្យក្រុមគ្រួសារនិងមហាជនមានការសោកស្តាយយ៉ាងខ្លាំង ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Lay Sreyphea បានសរសេរសាររៀបរាប់យ៉ាងវែងមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយមានអត្ថន័យយ៉ាងដូច្នេះថា ៖ « ពិតជាសោកស្ដាយខ្លាំងណាស់សម្រាប់កូនស្រីរបស់អ៊ុំប្រុសអ្នកកំប្លែងជើងចាស់ ( នាយ វាំង ដឺ ) ដែលបានទទួលមរណៈភាពនៅវាលាម៉ោង 5:08pm នៅមន្ទីពេទ្យពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបួរមាស គ្នានៅតែពីរនាក់បងប្អូនគ្មានទីពឹងពាក់ទេសូមមេត្តាជួយស៊ែរអោយបានដល់សមគមសិល្បះផង0963333548 093995389 » ៕