ក្រោយឃើញកូនស្រី របស់តារាកំប្លែងជើងចាស់នាយ វាំងដឺ បានទទួលមរណភាពភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើរឿងមួយនេះដាក់ក្រុមគ្រួសារស ព
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា អ្នកស្រី ទ្រី ដាណា ​គឺជាស្ត្រីម្នាក់ដែលមានចិត្តជ្រះថ្លាខ្លាំងណាស់នៅក្នុងការធ្វើទាន ឃើញថាអ្នកស្រីតែងតែជួយទៅដល់មនុស្សជុំវិញខ្លួនដែលបានជួបការលំបាកពិតៗនៅក្នុងជីវិត អ្នកស្រីពិតជាមានប្រជាប្រិយភាពខ្ពស់និងមាន ការគំាទ្រ ពីមហាជនខ្លំាងយាស់។

យ៉ាងណាមិញក្រោយពីអ្នកស្រីបានទទួលដំណឹងថា កូនស្រីរបស់របស់តារាកំប្លែងជើងចាស់ នាយ វំាងដឺ បានទទួលមរណភាពរួចបានធ្វើឲ្យអ្នកស្រី ទ្រី ដាណា បានមានការសោកស្តាយយ៉ាងខ្លាំងចំពោះការទទួលមរណភាពមួយនេះ ។

ជាមួយគ្នានេះដែរអ្នកស្រី ក៏បានបង្ហាញពីអារម្មណ៍របស់អ្នកស្រី តាមរយៈការបង្ហោះសាររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ដោយមានអត្ថន័យយ៉ាងដូច្នេះផងដែរថា ៖ « សង្វេគណាស់លោកអើយ ឃើញកូនស្រី របស់លោកពូតារាកំប្លែងវាំងដឺ ទទួលមរណៈភាពទាំងវ័យក្មេង  លឺថា រលាកស្រោមខួរក្បាល ហើយឈាមសស៊ីឈាមក្រហមទៀត។

កាលនៅក្មេងៗចូលចិត្តមើលលោកពូណាស់ ឃើញលោកពូល្បី លេងកំប្លែងច្រើនឆ្នាំដែរ មិននឹកស្មានថាជីវិតពិតរបស់គ្រួសារ និងកូនៗគាត់លំបាកយ៉ាងនេះ។ នាងខ្ញុំ សូមចូលរួមរំលែកទុក្ខ 1000$ ផង សង្ឃឹមថាអាចជួយដោះស្រាយបានខ្លះ » ៕