លោកស្រី ទ្រី ដាណា ដែលមានឈ្មោះល្បីល្បាញ តាមបណ្តាញសង្គម ដោយចិត្តមនុស្សធម៏ បានជួយទៅលើបងប្អូនជាច្រើន ដែលកំពុងតែជួបនូវការលំបាក និងកំពុងតែខ្វះខាតជាច្រើននាក់។ ទង្វើរល្អរបស់លោកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជន មានការស្ងប់ស្ងែង និងកោតសរសើរជាខ្លាំង។



យ៉ាងណាមិញ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកស្រី យ៉ាងដូច្នេះថា "នាងខ្ញុំតែងតែប្រាប់ទៅកាន់តំណាងចែកចាយគ្រប់រូបថាយើងលក់ដូរយើងមិនត្រូវយកវប្បធម៌ ជេ រស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ។ មើលដូចជារូបខ្ញុំតាំងពីដើមមកខ្ញុំមិនដែលទៅយកអ្នកណាមកធ្វើប្រធានបទឡាយលក់ផលិតផលឡើយ ហើយមានតែការចែករំលែកល្អទៅកាន់ពួកគាត់ រកយុទ្ធសាស្ត្រដើម្បីបង្កើតភាពរឹងមាំនៅក្នុងអាជីវកម្មនឹងធ្វើជាគំរូល្អទៅកាន់ពួកគាត់។



បើទោះបីជាមានជនមួយចំនួនធ្វើបា បនិងមាក់ងា យជេ រស្ដីមកលើរូបខ្ញុំក៏ដោយនាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររក្សានូវភាពស្មោះត្រង់ជាចម្បងទំនួលខុសត្រូវខ្ពស់ជាចម្បងខ្ញុំមិនដែលយកចិត្តទុកដាក់និងបុគ្គលមួយចំនួនតូចដែលចាំតែវ៉ៃប្រហារយើងនោះទេហើយពួកគាត់ទាំងនោះ(តំណាងចែកចាយ)ក៏ដូចចិត្តទៀត មិនដែលឃើញពួកគាត់យកបុគ្គលណាមកជេ រស្ដីធ្វើប្រធានបទលក់ដូរនោះឡើយខ្ញុំសូមអរគុណដល់តំណាងចែកចាយទាំងអស់ដែលសហការយ៉ាងល្អនិងស្ដាប់បង្គាប់រាល់ការដឹកនាំរបស់នាងខ្ញុំនាងខ្ញុំសូមអរគុណទៅដល់តំណាងចែកចាយគ្រប់រូបទាំងអស់ដែលបានអនុវត្តតាមគោលការណ៍ក្រុមហ៊ុនរបស់នាងខ្ញុំ។



សូមផ្ដាំទៅកាន់សារព័ត៌មានមិនផ្លូវការមួយចំនួនផងដែរសូមឈប់យករូបខ្ញុំទៅដាក់ជាមួយអ្នកនេះដាក់ជាមួយអ្នកនោះទៅព្រោះខ្ញុំមិនមែនជាបុគ្គលដែលចូលចិត្តជេ របញ្ចោរគ្នាតាមប្រព័ន្ធអនឡាញឡើយខ្ញុំរកស៊ីដោយភាពថ្លៃថ្នូរខ្ញុំរកស៊ីដោយភាពស្មោះត្រង់សូមកុំយកខ្ញុំធ្វើប្រធានបទអី។



ចែកបុណ្យទាំងអស់គ្នាផងណាព្រោះបើសិនជាអ្នកណាសាងបាបអ្នកនោះអ្នកទទួលឥឡូវនេះបាបបុណ្យមិនចាំជាតិក្រោយទេសូមអរគុណទុកជាមុនសម្រាប់សារព័ត៌មានដែលយករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែលចូលចិត្តជេ របញ្ចោរគ្នាតាមសាធារណៈនៅតាមប្រព័ន្ធអនឡាញ។



ហើយរូបខ្ញុំក៏បានស្បថសច្ចាប្រនិធានមុខមហាជនទាំងអស់គ្នាផងដែរ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងស្មោះសរចិត្តស្មោះរបស់នាងខ្ញុំបញ្ជាក់ជូនបងប្អូនរួចរាល់ផងដែរ ។
ខ្ញុំសង្ឃឹមថាបងប្អូនក៏ស្រឡាញ់ភាពស្អាតស្អំដែរបើសិនជាបងប្អូនគិតថាសម្បថនោះគ្មានន័យសម្រាប់បងប្អូនចូលបងប្អូនធ្វើបន្តទៀតចុះតែកុំភ្លេចថាទៅដល់ទីណាកីជាន់លើព្រះធរណីដែរ។
ដូច្នេះខ្ញុំសូមបញ្ជាក់ចិត្តស្មោះសររបស់ខ្ញុំរួចរាល់ហើយសូមមើលប្រវិត្តរបស់ខ្ញុំសារឡើងវិញ ខ្ញុំចូលចិត្តប្រើសមត្ថភាពជាចំបង។
សូមឈប់យករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែល ចូលចិត្តជេ របញ្ចោរគ្នាតាមអនឡាញ ទៀតទៅ។ សូមអរគុណទុកជាមុនសម្រាប់អ្នកដែលកាត់តរូបភាព។


