ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានប្រកាសស្វាមគន៍ កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ដែលបានចម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំផងដែរ។


លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានបង្ហើបឲ្យដឹងថា "ការចូលរួមរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺជាការចូលរួមដោយពេញចិត្ត រវាងគ្នានឹងគ្នា។ លោកបានបន្តទៀតថា " ចំពោះចក្ខុវិស័យ ដែលទទួលលោកព្រាប សុវត្ថិ ឲ្យចូលរួមជាមួយផលិតកម្ម Galaxy Navatra ព្រោះតែចង់មានការប្រកួតប្រជែងនៅក្រៅប្រទេសច្រើនជាង"។


លោក យឹម តាស្រង់ បាប្រាប់បន្ថែមទៀតថា "លោកមិនមានបំណងចង់ប្រកួតប្រជែងអីនោះទេ គឺចង់ឲ្យផលិតកម្ម Galaxy Navatra បន្តិចទៀតយើងមានមុខ ច្រៀងជាមួយនឹងបណ្តាលប្រទេសផ្សេងនៅអាស៊ី"។


ជាមួយគ្នានោះផងដែរ លោក យឹម តាស្រង់ បានបង្ហាញ មនោទនភាព ចំពោះការចូលរួមរបស់កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះគឺលោក ព្រាប សុវត្ថិ ដែលលោកបានអញ្ជើញចូលរួម ជាមួយនឹងផលិតកម្ម Galaxy Navatra។ លោក យឹម តាស្រង់ បានប្រាប់ទៀត ឆាប់ៗនេះ លោកនឹងបញ្ចេញបទ ចម្រៀងដំបូង របស់លោកព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra៕







មានវិដេអូ៖