តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បង្ហាញក្តីស្រលាញ់ពេញបេះដូង ក្នុងថ្ងៃខួបកំណើតកូនប្រុស ព្រមជាមួយនឹងពាក្យជូនពរដ៏មានអត្តន័យថា...
-

តារាសម្តែងជើងចាស់​ អ្នកនាង អម្ពរ ទេវី ដែលជាតារាមួយរូប ដ៏ឆ្នើមលំដាប់ប្រទេស ហើយធ្វើឲ្យអ្នកទស្សនា ចង់តាមដានម្តងហើយម្តងទៀត ព្រោះតែភាពទេពកោសល្យ ក្នុងការសម្តែង កាយវិការ និងភាពប៉ិនប្រសព្វ ។ គ្រប់សាច់រឿង គ្រប់ឈុត គ្រប់ឆាកដែលអ្នកនាង បានសម្តែង បានធ្វើឲ្យមហាជន ស្ងប់ស្ងែង និងសរសើរមិនដាច់ពីមាត់ ថាល្អមើលគ្រប់ៗគ្នា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង បានបង្ហោះសារថា "Happy Birthday My Son ZOLI, កូនប្រុស, គ្រប់ពេលម៉ាក់តែងអរគុណដល់ព្រះ, ដែលលោកបានប្រទានកូនប្រុស ដ៏ល្អមកអោយម៉ាក់, នោះគឺជាកូន ដែលបានកើតមកឃើញពន្លឺព្រះអាទិត្យនៅក្នុងថ្ងៃនេះសូមកូនទទួលពរពីម៉ាក់,ប៉ា,ម៉ាក់យាយ,និងក្រុមគ្រួសារយើងទាំងអស់"។

អ្នកនាង បានបន្តទៀតថា "សូមឲ្យពេញមួយជីវិតកូនជួបតែសេចក្ដីសុខ ត្រជាក់ ត្រជុំអស់កាលអង្វែងទៅ.. Happy birthday my handsome son. You are loved, today, tomorrow and always. I love you so much "។