ជីវិតគ្រួសារកាន់តែល្អប្រសើរឡើង បើយើងចេះបន្ថែមជាស្ករ បន្ថែម មន្តស្នេហ៍លើ ស្នេហាមួយនេះ នោះជីវិតគូរនិងមានតែរឿល្អ មានតែរឿងសុខសាន្ត នៅក្នុងជីវិត។ ជាក់ស្តែងដូចជាគូរស្នេហ៍របស់កំពូលតារាស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលកំពុងតែសាងភាពផ្អែមល្ហែម ឥតឈប់ឈរ ធ្វើឲ្យហ្វេនៗ មានការច្រណែន និងកោតសរសើរយ៉ាងខ្លាំង។



ជាក់ស្តែងនៅក្នុងឪកាសឈប់សម្រាកនេះ មានក្រុមគ្រួសារជាច្រើន បានធ្វើដំណើរកម្សាន្ត និងបានសាងភាពផ្អែមល្អែម ជាលក្ខណៈក្រុមគ្រួសារ កសាងក្តីសុខ សុភមង្គលទ្វេរដង ។ តួយ៉ាងក្រុមគ្រួសាររបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ដើម្បីសាងភាពផ្អែមល្អែម និងក្តីសុខជាមួយគ្រួសារ។





យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងផ្អែមល្អែម ជាមួយស្វាមី ធ្វើឲ្យមហាជន មានការស្ងប់ស្ងែង និងពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្តងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារយ៉ាងខ្លី ថា "ពេលវេលាចេះតែកន្លងផុតទៅ រឿងចាស់ក៏រសាត់បាត់ រឿងថ្មីក៏ចេះតែចូលមកជាបន្តបន្ទាប់ រូបថតមានហើយមិនផុសវាក៏ក្លាយជារូបចាស់ៗ ចឹងហើយរំខានបងប្អូនចុចlike បន្តិចហើយ"។









