លោកជំទាវ ហ៊ុន សុីណាត បានរំភើបចិត្តយ៉ាងខ្លាំង ក្រោយអ្នកស្រី ទ្រី ដាណា បានជូនថវិកាជាច្រើនសន្ធឹកក្នុងគោលបំណងដើម្យីយកទៅ...
ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់លោកជំទាវ ហ៊ុន សុីណាត នៅមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា ៖ « តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់ក្មួយស្រី ដាណា ទ្រី និងក្មួយប្រុសបញ្ញា រិទ្ធបានជួយថវិកា 10000($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមជូនពរដល់ក្មួយស្រីដាណា ទ្រីព្រមទាំងក្រុមគ្រួសារ សុំឲ្យមានសុខភាពល្អសម្រស់កាន់តែស្រស់ស្អាតទទួលបានការស្រឡាញ់យកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និងសូមមានសេចក្ដីសុខពេញមួយជីវិត ។ 21.8.2020 » ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។