បទពិសោធន៍ផ្ទាល់ ! បងស្រីអូន ថា មិនមុនមិនជឿទេ តែពេលនេះជឿហេីយ ពេលឆ្លងទន្លេ មនុស្សស្រីចាំតែខុស
-

ជឿជាក់ថាមានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមាន បងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដ៏មានឈ្មោះល្បីល្បាញ ព្រមទាំងជាបុគ្គលម្នាក់ មានចិត្តបុណ្យ ជួយដល់សង្គម ជួយដល់ក្មេងៗ ជាច្រើននាក់ នៅក្នុងមណ្ឌលរបស់លោកស្រី ម៉ម សុម៉ាលី។

ជាក់ស្តែងនៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា "បទពិសោធន៍ផ្ទាល់របស់ខ្ញុំពេលឆ្លងទន្លេ មនុស្សស្រីចាំតែខុស

-ពេលខ្ញុំវះកាត់គេថាខ្ញុំទំរន់មិនចេះទ្រាំប្រឹងតែមួយដង្ហេីមកេីតបាត់ហេីយទាំងដែរខ្ញុំខំដាក់ថ្នាំអោយឈឺពោះដល់ទៅ2ដងពេទ្យប្រាប់ថាដាក់ថ្នាំចឹងឈឺខ្លាំងជាងធម្មជាតិគុណជា2ក៏ខ្ញុំសុខចិត្តអោយតែបានកេីតដោយធម្មជាតិ

ឈឺពោះ9ម៉ោងបែកទឹកភ្លោះចំណែកស្បូនបេីកបានតែកន្លះលេខក៏សំរេចចិត្តវះព្រោះមិនចង់អោយកូនខ្សោយ

-ពេលកេីតបាន7ម៉ោងអោយកូនបៅដោះផ្ទាល់សប្បាយចិត្តណាស់ព្រោះបំណងប្រាថ្នាចង់បំបៅដោះកូនមិនចង់អោយបៅទឹកដោះគោទេ ប៉ុន្ដែដោយសារការងារច្រេីនការបំបៅដោះកូនបានត្រឹមតែ3ខែទេក៏សំរេចអោយកូនបៅទឹកដោះគោវិញ

-ពាក្យសំដីដែលគេនិយាយថា ក្មេងសម័យឥលូវវាចឹងអាងទឹកដោះគោមិនប្រឹងសុីចុកអោយសំបូរទឹកដោះទេខ្លាចខូចដោះមិនចង់អោយកូនបៅ ទាំងដែរខ្ញុំធ្វេីការផងរត់ទៅបូបទឹកដោះផងថ្ងៃមួយពេលដែរខ្ញុំជួយជនពិការម្នាក់ទំរាំចប់ការជួយដោះខ្ញុំឡេីងកាងឡេីងក្ដៅខ្លួនភ័យខ្លាចតែលៀសដោះតែទ្រាំព្រោះចង់អោយកូនបៅដោះបេីមិនចង់បំបៅដោះកូនខ្ញុំមិនអោយបៅតាំងពីដេីមម៉្លេះ

-ជាមនុស្សស្រីចាំតែខុសមែនពីមុនមិនជឿតែពេលនេះជឿហេីយ។ ការដែរយេីងពរពោះហេីយឆ្លងទន្លេប្រថុយគ្រោះថ្នាក់គឺមិនស្មេីរតំលៃនៃការកេីតដោយធម្មជាតិនិងបំបៅដោះផ្ទាល់ទេ។​ តេីការកេីតកូនដោយវះកាត់និងអោយកូនបៅទឹកដោះគោវាអាក្រក់ត្រង់ណា។ និយាយត្រង់បេីកុំតែប្ដីលេីកទឹកចិត្តកុំអីមិនទ្រាំអោយគេដៀលទេដាក់ទៅវិញចំៗវិញហេីយ។ ធីមវះកូន។ រឹងមាំម៉ាក់ៗគ្រប់រូប"៕