មើលមុខ អូនណាតាលី​ផង​ ! ទើបតែ៤ថ្ងៃប៉ុណ្ណោះ តែអូនណាតាលី កូនស្រីលោក ឃុំ ប៉ុណ្ណាដែត កាន់តែគួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ហើយ...
-

តារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានឈ្មោះល្បីល្បាញ អ្នកនាង យក់ ថិតរដ្ឋា ដែលបានសាងគ្រួសារយ៉ាងកក់ក្តីជាមួយអតីតតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត អស់រយៈពេល១៥ឆ្នាំមកហើយ ហើយក៏មានចំណងដៃកូនប្រុស២នាក់ និងបានសម្រាលកូនស្រីមួយទៀត ដោយជោគជ័យហើយ ជាហេតុធ្វើឲ្យមហាជន រំភើបនិងត្រេកអរជាខ្លាំងចំពោះតារាចម្រៀងរូបនេះ។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពកូនស្រី ដែលទើបតែសម្រាលបានចំនួន៤ថ្ងៃហើយ បើទល់មកដល់ពេលនេះ ។ បើងាកទៅមើលពីមុខមាត់ដ៏គួរឲ្យស្រលាញ់ របស់កូនស្រីអ្នកនាងវិញ ទាំងមុខមាត់ ពណ៍សំបូរ ធ្វើឲ្យមហាជន ពិតជាស្រស់ស្អាតខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា កូនស្រី​ របស់លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា មានឈ្មោះថា ឃុំ​ រដ្ឋាណាតាលី​ ១៧​ សីហា​ ២០២០​ វេលាម៉ោង១០:១៥នាទី​ព្រឹក​ នៅមន្ទីពេទ្យសូរិយា​ ។ សូមអរគុណម៉ាក់អុំ​ភា​ លោកគ្រូ​អ្នកគ្រូ​ពេទ្យទាំងអស់​ដែលបានជួយបង្កេីតកូនស្រីខ្ញុំបាទ​ និងជាពិសេសគឺជួយដល់ភរិយាខ្ញុំ​ យក់​ ថិតរដ្ឋា​ ប្រកបដោយជោគជយ័ សូមអរគុណ​"។