ខាត់ សុឃីម រំភើបស្ទើរហោះ បន្ទាប់ពីបានលឺពាក្យសំដីរបស់ប្អូនស្រី ប៉ុន្មានឃ្លានេះ...
-

ភ្នំពេញ៖ ប្អូនស្រី តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហាញពីអារម្មណ៍នៅក្នុងចិត្ត បន្ទាប់ពីបាត់បង់លោកឪពុកទៅ ធ្វើឲ្យក្រុមគ្រួសាររបស់អ្នកនាង ពិតជាមានភាពក្រៀមក្រំខ្លាំងណាស់។ ប្អូនស្រីអ្នកនាង​ ខាត់ សុឃីម បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាហេតុធ្វើឲ្យអ្នកនាង ខាត់ សុឃីម រំភើប និងសប្បាយចិត្តឥតឧបមា។

នៅក្នុងសាររបស់ ខាត់ ស្រីវង បានរៀបរាប់យ៉ាងដូច្នេះថា "មួយជីវិតរបស់ខ្ញុំមនុស្សដែលខ្ញុំស្រលាញ់បន្ទាប់ពីឳពុកម្ដាយរបស់ខ្ញុំគឺបងស្រី ថ្វីថ្បិតតែមិនបានកើតមកជាកូនគាត់តែខ្ញុំចាត់ទុកគាត់គឺជាម្ដាយទីពីរបស់ខ្ញុំ បងស្រីតែងតែមើលថែប្អូនៗទាំង៨ អប់រុំបងប្អូនអោយចេះមើលថែគ្នាស្រលាញ់គ្នា បងស្រីខំណាស់មិនដែលមានពេលសម្រាកខំប្រឹងតស៊ូដើម្បីជាបង្គោលដ៏រឹងមាំនិងធ្វើជាគំរូដ៏ល្អដល់ប្អូនអោយមានកាតស៊ូនៅក្នុងជីវិត ប្អូនពិតជាមានសំណាងណាស់ដែលបានកើតមករួមផ្ទៃជាមួយបង ពាក្យមួយឃ្លាដែលបងតែងតែប្រាប់ប្អុននៅពេលដែលប្អូនធ្វើខុសគឺ (មនុស្សដែលមិនធ្លាប់ធ្វើខុសសោះ គឺជាមនុស្សដែលមិនដែលសាកអ្វីដែលថ្មី) ខាត់សុឃីមគឺនៅតែជាខាត់សុឃីម ស្នាមញញឹមនៅតែបន្ត សម្ដីពិតចេញពីបេះដូង ខាត់ស្រីវង"។