ភ្នំពញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្ម ហង្សមាស មកចូលផលិតកម្ម Ga laxy Navatra ។

យ៉ាងណាមិញចំពោះការមានវត្តមានរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Ga laxy Navatra ផងដែរឃើញថាតារាចម្រៀងពន្លកថ្មីដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនោះ គឺកញ្ញា តន់ ច័ន្ទសីម៉ា ក៏បានពោលពាក្យដ៏កក់ក្តៅមួយទៅកាន់លោក ព្រាប សុវត្ថិ ផងដែរថា « នាងខ្ញុំសូមស្វា គមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង បងប្រុស ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយ នៃគ្រួសារ Galaxy Navatra” ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញ កញ្ញា តន់ ច័ន្ទសីម៉ា ពោលពាក្យបែបនេះទៅកាន់លោក ព្រាប សុវត្ថិ រួចបានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ ចូលរួមអបអរសាទរចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលចូលមកផលិតកម្ម Galaxy Navatra និង សង្ឃឹមថា តន់ ច័ន្ទសីម៉ា និងមានបទចម្រៀងច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀងខាងលើក្នុងពេលឆាប់ៗនេះផងដែរ ៕







