អ្នកគាំទ្រ បើកភ្នែកធំៗ ពេលឃើញ ឱក សុគន្ធកញ្ញា បង្ហាញរាងយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតប៊ីគីនីមួយនេះ
-

កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្ត យ៉ាងសប្បាយរីករាយ និងមានក្តីសុខ នៅក្នុងថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំ ដែលបានអាក់ខានដោយសារតែជំងឺកូវីដ១៩នោះ។

តារាស្រីរូបនេះ បានកំពុងតែធ្វើមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញ Idol នៅក្នុងឈុត​ហែលទឹក​ ព្រោះកន្លងមកធ្លាប់តែឃើញ អ្នកនាង ឱក សុគន្ធកញ្ញា ស្លៀកសំលៀកបំពាក់ ជិតលើជិតក្រោម និងឈុតបែបសុភាពៗ តែប៉ុណ្ណោះ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកនាង បានង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃលំហែកាយ យ៉ាងមានក្តីសុខ ជាមួយនិងក្រុមគ្រួសារ អមដោយទិដ្ឋភាពយ៉ាងស្រស់ស្អាត ហើយជាពិសេសនោះ អ្នកនាង កាន់តែប្លែកស្រស់ស្អាត ខ្លាំងឡើង ក្នុងឈុតប៊ីគីនី អមជាអាវក្រៅស្បៃវែង​ ពណ៍បៃតងខ្ចី ធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន ថាអ្នកនាង ស្រស់ស្អាតខ្លាំងណាស់។