សកម្មភាពដ៏គួរឲ្យស្រលាញ់របស់ក្មេងៗ ជញ្ជូនកូនឈើ៥០០ដើម យកទៅដាំនៅទំនប់ពាមល្វា
-

ជឿជាក់ថាមានបងប្អូនតិចនាក់ទេ ដែលបានស្គាល់ និងបានតាមដាន ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក​ តាន់ គឹមសួរ ដោយរូបលោក ក៏មានបុគ្គលម្នាក់ ស្វះស្វែងជួយដល់សង្គម ទាំងបញ្ហាក្មេងៗ ទាំងរឿងព្រៃឈើ ដែលរាល់ថ្ងៃនេះ លោកកំពុងតែសហការ ជាមួយនឹងបងប្អូនជាច្រើន​ ដើម្បីដាំដើមឈើឡើងវិញ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហាញពីសកម្មភាពរបស់ក្មេងៗ ជាមួយនឹងដើមឈើដែលលោក និងក្មេងៗរៀបនឹងដាំផងដែរ។ លោកបានបង្ហោះសារថា "សកម្មភាពដ៏គួរឲ្យស្រលាញ់របស់ក្មេងៗជញ្ជូនកូនឈើព្រីង៥០០ដើមយកទៅដាំនៅទំនប់ពាមល្វា។ ការបណ្តុះគំនិតក្មេងៗឲ្យមានការយល់ដឹងអំពីសារប្រយោជន៍និងចេះស្រលាញ់ព្រៃឈើគឺជារឿងដ៏ប្រពៃបំផុត"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ យ៉ាងរីករាយ បំផុត ពេលដែលឃើញក្មេងជាច្រើនរូប មានក្តីរំភើបពេលដែលបានដាំដើមឈើដោយផ្ទាល់ដៃ៕