ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុឹម សូលិកា បានធ្វើដំណើរកម្សាន្ត យ៉ាងសប្បាយជាមួយនិងក្រុមគ្រួសារ នៅតាមបណ្តាលខេត្ត ស្រស់ស្រាយជាមួយនឹងទេសភាព ត្រជាក់ជាប់ចិត្ត មានទឹក មានព្រៃព្រឹក្សា។ ទាំងទេសភាព ទាំងទីកន្លែង ពិតជាធ្វើឲ្យអ្នកដើរលេង ឈ្លក់វង្វេង ពីភាពស្រស់ស្អាត ជាមួយទឹកដីនៃខេត្តមួយនេះខ្លាំងណាស់ ។




បើយើងងាកមកមើលពី ដំណើរកម្សាន្តរបស់អ្នកនាង និងក្រុមគ្រួសារវិញ ពិតជាមានភាពផ្អែមល្អែម អមជាមួយព្រៃព្រឹក្សា យ៉ាងស្រស់ត្រកាល នៅលើទឹកដីខេត្តសៀមរាម ពិតជាធ្វើឲ្យអ្នកដើរលេងកម្សាន្ត ជាប់ចិត្តដកចិត្តពុំរួច។ ទន្ទឹមនឹងភាពស្រស់ថ្លា ពោលពេញទៅដោយ ស្នាមញញឹមនោះ អ្នកនាង ក៏មិនភ្លេច បង្ហាញពីអាហារដ៏ឈ្ងុយឆ្ងាញ់ មានត្រីអាំង មានមាន់អាំង បាយខ្ចប់ស្លឹកចេក មានក្លិនយ៉ាងឈ្ងុយចេញពីស្លឹកចេក អមជាមួយនឹងទឹកជ្រលក់យ៉ាងពិសេស ដែលធ្វើឡើងដោយស្នាដៃអ្នកនាងថែមទៀតផង។



















