ធ្វើសុីផ្លូវចិត្តអូនណាស់ ! ខំ​តែ​អរ​ជំនួស ​សុន ស្រី​ពេជ្រ ឃើញបង្ហោះរូបត្រូវរង្វាន់ធំ ៧០លានរៀល ដល់ពេលអានចប់ ចង់ដាច់ផ្ញារ...
-

មហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញការបង្ហោះសារ អមជាមួយនឹងរូបភាព មួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង សុន ស្រីពេជ្រ ដោយភ្ជាប់ជាមួយនឹង រង្វាន់ធំពីភេសជ្ជៈ​ខា​រ៉ា​បាវ បានធ្វើឲ្យមហាជន ពិតជាមានអារម្មណ៍រំភើប និងត្រេកអរជំនួស អ្នកនាងផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់របស់អ្នកនាង បានបង្ហោះសារយ៉ាងស៊ីអារម្មណ៍ទៅកាន់មហាជន យ៉ាងដូច្នេះថា " សឹងតែមួយជីវិតមិនដែលត្រូវរង្វាន់ទេលោកអើយ  ថ្ងៃនេះខ្ញុំមានអារម្មថាអស់កម្លាំងហើយក៏ទៅទិញភេសជ្ជៈយកមកផឹក... ទៅដល់ខ្ញុំសួររកទិញខារ៉ាបាវមកផឹក ប៉ុន្តែអ្នកលក់ថាអត់មាន......។

អ្នកនាង បានបន្តទៀតថា "ខ្ញុំក៏ទៅទិញមួយកន្លែងទៀតហើយអ្នកលក់ក៏យកមកអោយមួយកំប៉ុង ខ្ញុំគ្រាន់តែកាន់កំប៉ុងនោះភ្លាមស្រាប់តែញាក់ភ្នែកព្រើតៗដូចជាអោយហេតុតិចៗ ពេលនោះខ្ញុំមិនទាន់បើកផឹកភ្លាមទេខ្ញុំក៏មកផ្ទះ ពេលមកដល់ផ្ទះខ្ញុំក៏ទាញទូរស័ព្ទមកមើលពេលនោះបើកភ្លាមខ្ញុំក៏ឃើញរូបគេផុសមកត្រូវរង្វាន់70លានរៀល ហើយខ្ញុំក៏Saveរូបគេយកមកផុសលេងទៅព្រោះខ្ញុំផឹកឡើងចង់ទឹកនោមផ្អែមហើយគឺមិនដែលត្រូវនោះទេ ចឹងហើយក៏យករូបគេមកផុសលេងទៅ ហើយក្រវិលដែលខ្ញុំគាស់មកគឺមានអក្សថា" សូមអគុណ" ហើយខ្ញុំក៏អគុណដែលខាតពេលមកអាន Statusអត់ប្រយោជន៍ខ្ញុំនេះកប់ពីសោះ"។