ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ លោកបង ងួន ចាន់ដេវីត បានសម្រេចចិត្តផ្អាកពីសិល្បៈ ដើម្បីទៅបួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងខេត្តបាត់ដំបង ដែលដំណឹងនេះបានធ្វើហ្វេនៗរបស់លោកជាច្រើន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែងក្រោយពីបួសអស់រយៈពេលមួយខែមកនេះ លោកបង ដេវីត ក៏បានលាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈវិញ ដើម្បីបន្តការងាររបស់លោកដូចពីមុន និងកាន់តែល្អប្រសើរឡើង ព្រោះថាបន្ទាប់ពីបានបួសមួយរយៈពេលនេះ លោកបងពិតជាមានចិត្តជ្រះថ្លាណាស់។

ដោយឡែកក្រោយពីលាចាសិក្ខាបទ និងត្រឡប់មកកាន់ភ្នំពេញវិញនោះ អន្ទិត ដេវីត ក៏បានធ្វើរឿងមួយ ដោយអន្ទិត ដេវីត បាននាំយកថវិការ និងសម្ភារៈប្រើប្រាស់មួយចំនួន រួមមាន អង្ករ ត្រីខ ទឹកស៊ីអ៉ីវ យកទៅចែកជូនដល់ចាស់ៗ ដែលពួកគាត់កំពុងតែខ្វះខាតខ្លាំង។

ជាមួយគ្នានោះផងដែរ ក៏មានតែពាក្យសរសើរ ពីហ្វេនៗ និងមហាជន ជាច្រើន ដែលលោកមានទឹកចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាហើយនោះ លោកក៏បានជួយដល់ចាស់ៗ ជរា ដែលពួកគាត់កំពុងតែ ជួបនូវការលំបាក ដោយលោកបានប្រគល់នូវស្បៀង គ្រឿងបរិភោគបរិភោគជូនដល់ពួកគាត់ផងដែរ៕





