ត្រឹមត្រូវណាស់ ! បងស្រីអូន ថា តំលៃមនុស្សឋិតលេីចរឹក មិនមែនឋិតលេីលុយទេ ទោះអ្នកមានលុយច្រេីនយ៉ាងណា តែចរឹកអ្នកអន់ គឺវាអស់តំលៃហេីយ
-

នៅលើផែនដីដ៏ធំល្វឹងល្វើយមួយនេះ មានមនុស្សជាច្រើន ដែលកំពុងតែរស់នៅ យ៉ាងមានក្តីសុខ តែក៏មានអ្នកខ្លះត្រូវរស់នៅយ៉ាងលំបាកវេទនា ឆ្លងកាត់រឿងរ៉ាវ រាប់មិនអស់ ដើម្បីឲ្យខ្លួនមានជីវិតរស់នៅ តែក៏មានអ្នកខ្លះទៀត​ រស់នៅយ៉ាងមានក្តីសុខ ជាមួយនិងទ្រព្យសម្បត្តិមហាសាល។ មានមនុស្សមួយចំនួន គេតែងសួរថា អ្វីទៅជាតំលៃរបស់មនុស្ស តើគេវាស់ វាបានដោយរបៀបណា? តំលៃរបស់មនុស្សយើងម្នាក់ ដែលកើតមកលើផែនដី គឺមានតំលៃស្មើរគ្នា ។ តំលៃរបស់មនុស្សគឺស្ថិតនៅលើ អត្តចរិក រឹកពារ សំដីសំដៅ តែប៉ុណ្ណោះ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺ ចាស់តែងតែ និយាយថា កូនគេនេះមានពូជ អំបូលមែន ឬ កូនគេនេះ ចេះគោរពចាស់ទុំណាស់ ត្រង់នេះហើយដែលគេហៅថា តំលៃរបស់មនុស្សនោះ។ 

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់បងស្រី អូន បានបង្ហោះសារយ៉ាងដូច្នេះថា "ជាមនុស្សគឺមានតំលៃដូចៗគ្នា អ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច ស ខ្មៅ ទាប ខ្ពស់ គឺមានតំលៃទាំងអស់ តំលៃមនុស្សឋិតលេីចរឹក មិនមែនឋិតលេីលុយទេ ទោះអ្នកមានលុយច្រេីនយ៉ាងណា តែចរឹកអ្នកអន់គឺវាអស់តំលៃហេីយ

បេីអ្នកចេះអោយតំលៃអ្នកដទៃ គោរពអ្នកដទៃនោះអ្នកគឺជាមនុស្សមានតំលៃ ផ្ទុយទៅវិញបេីអ្នកមិនអោយតំលៃអ្នកដទៃនោះអ្នកជាមនុស្សដែលអស់តំលៃដូចគ្នា សូមចេញអោយឆ្ងាយពីជីវិតខ្ញុំ"។