ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ ពីវត្តមាន អូន រូប៊ី ដែលជាកូនស្រីបណ្តូលចិត្តរបស់អ្នកឧកញ៉ា ហុង ពីវ Cute គួរឲ្យស្រលាញ់នោះ ។ ពេលពេលអូន រូប៊ី កាន់តែធំហើយ ហើយសម្រស់ក៏កាន់តែស្រស់ស្អាតផងដែរ។



ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Barang Barang បានធ្វើការបង្ហោះរូបភាព របស់អូន រូប៊ី ជាមួយនឹងម៉ាក់ៗរបស់ប្អូន នៅក្នុងឈុតបុរាណ មើលទៅគឺកាន់តែស្រស់ស្អាត ។ ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "ថ្ងៃនេះសប្បាយចិត្តខ្លាំងណាស់ដែលបានផាត់មុខជូន អូនរ៉ូបប៊ី កូនរបស់ ឧញ៉ា ហុងពីវ ម្ចាស់បុរីពិភពថ្មី អូនរ៉ូបប៊ីcute មែនទែន គួរអោយស្រលាញ់ណាស់ សំខាន់ប្រាប់ខ្ញុំជួយផាត់មុខអោយ អូនៗស្អាតស្អាត cute cute "។



ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ថា ពិតមែនហើយ ស្រស់ស្អាតខ្លាំងណាស់ ហើយគួរឲ្យស្រលាញ់ ថែមទៀតផង ពិសេស ពេលបានឃើញប្អូននៅក្នុងសំលៀកបំពាក់មួយឈុត គឺពិតជាសាកសមឥតទាស់៕









