កាលពីពេលថ្មីៗនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បញ្ចេញយោបល់ពាក់ព័ន្ធនឹងការធ្វើបុណ្យ ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការពេញចិត្ត ហើយក៏មានបុគ្គលមួយចំនួន មានការមិនពេញចិត្ត ព្រោះថាការបញ្ចេញមតិរបស់អ្នកនាង បានប៉ះពាល់ដល់អ្នកលេងអនឡាញមួយចំនួនតូចផងដែរ។



ដោយឡែកកាលពីថ្ងៃម្សិលមិញនេះមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊េម មី បានរៀបរាប់ថា "អ្នកមនុស្សធម៌ពិតពេលខ្លះគាត់ជួយបងប្អូនអ៊ុំពូមីងយាយតាក្រីក្រគាត់មិនដែរចង់បាទភាពល្បីល្បាញនោះទេសំខាន់ក្នុងចិត្តរបស់គាត់បានជ្រះថ្លាអ្វីដែរគាត់បានធ្វើ ។
លោកបានបន្តទៀតថា "បងខាត់សុឃីមគាត់បានជួយសង្គមជាច្រើនណាស់ប៉ុនតែគាត់មិនដែលចង់អោយអ្នកណាថតបង្ហោះអួតរឺក៏ទាមទាភាពល្បីនោះទេដោយសារពេលខ្លះគាត់ខ្លាចគេថាគាត់នឹងយកមុខរឺក៏ចង់ល្បីពេលដែរចុះជួយបងប្អូនក្រីក្រ ខ្ញុំស្គាល់គាត់ច្បាស់គាត់បានជួយសង្គមជាច្រើនដែរអ្នកទាំងអស់គ្នាមិនបានដឹងមិនបានឃើញ (បញ្ជាក់ៈខ្ញុំនិយាយអ្វីដែរខ្ញុំបានដឹងនឹងបានឃើញនឹងភ្នែក)។







