កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារមួយ បង្ហាញអារម្មណ៍សោកស្តាយ និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីកូនប្រុសជំទង់នៅក្នុងក្រុមគ្រួសារ បានទទួលមរណ ភាព ដោយសារតែជំងឺដាច់សរសៃខួរក្បាល។



បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឪពុក របស់ក្មេងប្រុសរងគ្រោះ បានបង្ហោះសារឲ្យទាំងទឹកភ្នែកឲ្យដឹងថា "កូនប្រុសមាសឪពុក ដែលជាទីស្រលាញ់របស់ម្ដាយ កូនលាទៅអស់បីថ្ងៃហើយ តើកូនទៅដល់ណា ។ ម្ដាយនឹក ឪពុកស្ដាយ គឺស្ដាយនូវអំពើល្អដែលកូនមាន បានអង្រួនបេះដូង បង្កើតជាអារម្មណ៍ អោយស្រក់ទឹកភ្នែកមក ហូរនឹករកកូនប្រុស ។ ចំពោះសេចក្ដីល្អរបស់កូន ដែល បានបន្សល់ទុកអោយ ឪពុកនឹងម្ដាយ ជីដូន អ៊ំ ពូ មីង នឹងបងប្អូន គឺបានល្អគ្រប់គ្រាន់ ជាពិសេស លោកឪពុកនឹងអ្នកម្ដាយ ។ ហើយក៏ក្នុងឪកាសនេះ ឪពុកក៏ចង់បង្ហាញ នូវសេចក្តីល្អពិតៗ ដែលមាន ត្រង់ពេលនេះ តែម្ដង កូនខ្ញុំមានឈ្មោះ កោសល្យ បុត្រ កើតថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៤ ( បុត្រ ) គឺជាក្មេងប្រុសម្នាក់ ដែលរួសរាយ និង ស្លូតបូត គួរអោយ ស្រលាញ់ ( បុត្រ ) ជាមនុស្សចូលចិត្តរៀនសូត្រ ថែមទាំងចង់អោយពូកែទៀត ។ ហើយតែងតែមានក្ដី ស្រលាញ់ចំពោះ ប្អូនៗ នឹង មិត្ត ។









លោកបានបន្តទៀតថា " ហើយពេលនេះដែរ ខ្ញុំក៏សូមបង្ហាញ ប្រាប់ពីមូលហេតុ នៃការដែលបានបាត់បង់អាយុជីវិត កូនប្រុសខ្ញុំចុះ ! ហេតុដំបូងគឺគាត់ក្រោកពីគេងពេលព្រឹក បានងូតទឹក រួចហើយ គាត់បានមកប្រាប់ ខ្ញុំថា ប៉ាកូន វិលមុខចង់ ក្អួត ហើយខ្ញុំក៏ យកធុងសំរាមមក ដាក់អោយគាត់ ហើយ ក៏គាត់ខ្អូតមកមាន តែទឹក បន្តិចបន្តួច ហើយគាត់ថា ប៉ាកូនឈឺក្បាល ហើយ ខ្ញុំថាកូនឯងកើតខ្យល់ហើយ មើលទៅ បន្ទាប់មក ខ្ញុំក៏ បានឈ្លីលីក្បាល កូនតិចៗ ហើយ ក៏គាត់ ក្អូត ទៀត បន្ទាប់មក គាត់និយាយ ប្រាប់ ខ្ញុំថា ប៉ា មិត្តភ័ក្តខ្ញុំ ឈ្មោះ វិត ឧស្សា ខ្យល់ មិនដឹង វាលំបាក ម្ដិចទេ ចុះប៉ាឯង ធ្លាប់ខ្យល់ អត់ ខ្ញុំក៏បាន ប្រាប់កូនវិញដែរ ថាធ្លាប់ គឺពេល ប៉ាស្រវឹង តើដឹងថាគាត់និយាយថា មិចអត់ ប៉ាកុំញាំវាទៀត ទឹកភ្នែកខ្ញុំហូរ គឺហូរដោយសារ សំលេងកូនប្រុស មួយសន្ទុះក្រោយ ជីដូនគាត់ក៏បាន ចូលមក ឃើញ ហើយកូនខ្ញុំបានលើក ដៃ មក សំពះ គាត់ ហើយក៏គាត់ និយាយទៀតថា ប៉ាខ្ញុំឈឺក្បាលខ្លាំងណាស់ ។ ហើយគាត់ ក៏និយាយបន្តទៀត ប៉ាអោបខ្ញុំមក ហើយខ្ញុំគេងអោបកូន ទាំងទឹកភ្នែក ។ ជីដូនគាត់ ក៏បានយកទឹក ឃ្មុំ មកអោយ គាត់ញាំទៅ តែមិនដឹងជា យ៉ាងមិច គាត់ចេះតែទន់ទៅៗ ហើយក៏សំរេចចិត្ត បញ្ចូនគាត់ទៅ មន្ទីពេទ្យ កាល់មែត្រ តែម្ដងទៅ ។ បន្ទប់មកចៃដន្យអី ពេទ្យពោរពេញ ទៅដោយ សុទ្ធតែអ្នក ជំងឺ ក្រោយមកបានយក គាត់មក ស្គេន ក្បាល ហើយក៏ចេញ លិទ្ធផល គឺ មានឈា មពេញ ខួរក្បាល ធ្វើអោយ ម្ដាយរបស់គាត់នឹងរូបខ្ញុំ តក់ស្លុតជាខ្លាំង ។ ហើយក៏យកគាត់ ស្គេន ជាលើកទីពីរ រីឯលិទ្ធផល គឺ ដាច់សរសៃរ ឈា មខួរក្បាល ចំកន្លែង សំខាន់ នៃសរសែរខួរ ក្បាល ។ ហើយក្រោយមក ក៏ បញ្ចូលគាត់ចូល ផ្នែកសង្គ្រោះបន្ទាន់ ផ្នែក សរសៃរ ប្រសាទ តែ អនិចា សភាពជំងឺគាត់ មានភាពមិនល្អ ក៏ លោកគ្រូពេទ្យ សូមធ្វើការពិភាគ្សា ជាមួយ ខ្ញុំនឹងម្ដាយរបស់គាត់ ។






លោកបានបន្ថែមទៀតថា "ដោយសំរេច ចិត្ត ចោះបង្ហូរឈា ម ដែលកក នោះចេញ ដោយ ដឹងថា មានតែ ក្ដីសង្ឃឹម តែ ២៥% ក៏ដោយ គឺពេលនោះ ដូចមាន អារម្មណ៍ បាត់អីយ៉ាង ។ សេចក្ដីទុក្ខសោក បានកើតឡើង ពោរពេញខ្លួន ដោយមិនដឹង ធ្វើយ៉ាងមិច អោយត្រូវ លុះដល់ពេល ធ្វើការវះកាត់ ហើយបានរយៈពេល ប្រាំបីម៉ោងក្រោយ សភាពរបស់គាត់ ចេះតែខ្សោយៗទៅ ធ្វើអោយ គាត់មិនដឹងខ្លួន ទាស់តែសោះ លោកគ្រូពេទ្យ ហៅជួបទៀត ក៏បាន និយាយរៀបរាប់ថា គាត់ ព្យាយាម ជួយអស់ពី សមត្ថភាព ហើយ គឺបានត្រឹមប៉ុននឹង គឺដង្ហើម របស់គាត់ ដកបាន ដោយប្រើ ម៉ាសុីន តែប៉ុន្នោះ ហើយក៏មិត្ត ល្អ ខ្ញុំ គាត់បានខ្នាស់ខ្នែង រកពេទ្យ ល្អៗ ក៏ គេ នៅប្រាប់ថា សភាពនឹង គឺមិនមាន សង្ឃឹមឡើយ ។ ចំណែកឯ ម្ដាយវិញមានតែយំ ស្ដាយកូន ខំ ប្រឹងនិយាយទៅ កូនផង ហៅកូនផង ក៏ គាត់ នៅតែមិនដឹងខ្លួនដដែល ។ សូម្បីតែ លោកគ្រូពេទ្យ ក៏ លោកអាណិត ស្តាយដល់គាត់ដែរ គឺលោកថា ស្ដាយវ័យ ដែលថានៅក្មេង ណាស់មិនគួរ ជួបរឿងបែប នឹង ទាល់តែសោះ ពេទ្យក៏យំ ធ្វើអោយចិត្ត ខ្ញុំ កាន់តែក្ដុកក្ដួល ខ្លាំងឡើងៗ ។ ហើយខ្ញុំក៏ ពិភាគ្សា ជាមួយគ្រួសារខ្ញុំ ក៏សំរេច ចិត្ត សុំពេទ្យ យកកូនមក ផ្ទះតែម្ដងទៅ ។ ឥឡូវខ្ញុំសូម បញ្ចប់ការ រៀបរាប់តែត្រឹម ប៉ុន្នឹងទៅចុះ ។ ហើយជាចុងក្រោយ នេះ ខ្ញុំក៏ សូមអរគុណ ទៅដល់ បង ប្អូន ពូ មីង ទាំងអស់ដែលបាន ចូលរួម រំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ចំពោះរូបខ្ញុំដែលជា ឪពុកនឹង ម្ដាយ នៃស ព "។
















សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖