ស្រ្ដីដែលសម្រាលកូននៅមន្ទីពេទ្យសម្ភពសោភា ពេលនេះដឹងមូលហេតុហើយ
-

ភ្នំពេញ៖ ស្រ្ដីម្នាក់បានសម្រាលកូននៅមន្ទីពេទ្យសម្ភពសោភា ដែលស្ថិតតាមបណ្ដោយផ្លូវ១២៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំ នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០ ដោយស្លា ប់ក្នុងមន្ទីពេទ្យពេលនេះបានដឹងមូលហេតុពិតហើយ ដោយសារតែមានសុខភាពខ្សោយតាំងពីនៅក្នុងផ្ទៃពោះមកម្លេះ។

ដោយមានការបញ្ជាក់ពីគ្រូពេទ្យថា៖ ទារកមានសុខភាពខ្សោយតាំងពីនៅក្នុងផ្ទៃពោះ ស្ទើរគីឡូ និងស្វិត គាត់ចូលឈឺពោះមកសម្រាលមកល្បឿនពេក គាត់ចូលមកបាន២ម៉ោងក៏កើតកូនមកទំម្ងន់១៨០០g។

ក្នុងនោះដែលក្រុមគ្រូពេទ្យសង្គ្រោះទារកនៃមន្ទីពេទ្យសម្ភពសោភាបានយកចិត្តទុកដាក់អស់ពីលទ្ធភាព តែដោយសារស្ថានភាពទារកធ្ងន់ធ្ងរពេកពីកំណើតមិនអាចជួយសង្គ្រោះបាន។

ដំបូងក្រុមគ្រួសារមានការមិនពេញចិត្ដខឹងសម្បើម បានហៅអ្នកសារព័ត៌មាន មកឡាយយ៉ាងកុះករ បន្ទាប់ពីបានស្ដាប់ការពន្យល់ វេជ្ជបណ្ឌិត ពីបច្ចេកទេស និងបញ្ហដែលកើតមាន ពួកគាត់ក៏បានយល់ និងទទួលពីការពន្យល់របស់វេជ្ជបណ្ឌិត។

ក្នុងនោះដែល ខាងមន្ទីរពេទ្យសម្ភពសោភាបានចូលរួមរំលែកទុក្ខនិងចូលជាបច្ច័យបុណ្យដល់ឪពុកម្តាយរបស់ស ពទារកផងដែរនិងបានបញ្ចប់រឿងដោយគ្មានការប្តឹងផ្តល់នោះទេ៕

ដោយ៖ ភត្រ្តា