ខ្មែរជួយខ្មែរ Love Riya និងគូស្នេហ៍ថ្មី បានដឹកដៃគ្នាយកអំណោយទៅជួយលោកពូម្នាក់ដែលគាត់មានជំងឺរបេងឆ្អឹងនិងជំងឺសើរស្បែកធ្ងន់ធ្ងរនៅខេត្ត...(មានវិដេអូ)
-

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់មិនខាតបើនិយាយពីអ្នកនាង Love Riya ដែលនាងគឺជាអ្នកលក់អនឡាញម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងថែមទាំងពូកែវោហាស័ព្ទ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែផលិតផលរបស់អ្នកនាងល្អពិតៗ ។

យ៉ាងណាមិញនៅកាលពីថ្មីៗនេះអ្នកនាង  Love Riya បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរទៅលើរូបអ្នកនាង បន្ទាប់ពីអ្នកនាងផ្ទាល់បានបាននាំគូស្នេហ៍ថ្មី ទៅជួយបងប្រុសម្នាក់ដែលគាត់ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសព្វថ្ងៃនេះគាត់មានជំងឺរបេងឆ្អឹងនឹងជំងឺសើរស្បែក ។

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកផេករបស់អ្នកនាងបានរៀបរាប់ឲ្យដឹងថា ៖ « ថ្ងៃអាទិត្យ ទី២៣ ខែសីហា នាងខ្ញុំLove Riyaបានធ្វើដំណើរពីភ្នំពេញនាំយកថវិការ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅជួយបងប្រុសម្នាក់ដែលគាត់ស្ថិតនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសព្វថ្ងៃនេះគាត់មានជំងឺរបេងឆ្អឹងនឹងជំងឺសើរស្បែក រាល់ថ្ងៃមានតែប្អូនប្រុសម្នាក់នៅជាមួយគាត់ទេ គួរអោយសង្វេកណាស់ក្នុងនាមខ្ញុំជាខ្មែរដូចគ្នាខ្មែរត្រូវចេះជួយខ្មែរ» ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖