សូមចូលរួមរំលែកទុក្ខផង ! លី ច័ន្ទសីហា ជួបទុក្ខធំ ម៉ាក់អ៊ុំ ទទួលមរណ ភាព
-

ភ្នំពេញ ៖ ពិតជារឿងមួយដែលគួរឲ្យសោកសៅ និងរន្ធត់ចិត្តជាខ្លាំង ពេលមានសមាជិកណាម្នាក់ ក្នុងគ្រួសារ ត្រូវបានបាត់បង់ជីវិត ទៅ ។ តួយ៉ាងតារាសម្តែងអ្នកនាង លី ច័ន្ទសីហា បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ ដោយម៉ាក់អ៊ុំរបស់ អ្នកនាង បានទទួលមរណ ភាព កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកយ៉ាងដូច្នេះថា "លារហូតហើយម៉ាក់អុំ សូមម៉ាក់អុំទៅកាន់ទីសុខ កូនក្មួយនិងចងចាំម៉ាក់អុំក្នុងចិត្ត ស្នាមញញឹម សំលេងនិយាយ សើចជាមួយកូនក្មួយ ដល់ដង្ហើមចុងក្រោយ របស់ម៉ាក់អុំ រូបស្នាមញញឹមចុងក្រោយជាមួយអុំស្រី"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារ និងចូលខមិន ដើម្បីចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសាររបស់អ្នកនាង ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងជាមនុស្សដ៏សំខាន់ នៅក្នុងគ្រួសារមួយនេះផងដែរ៕