គួរឲ្យសរសើរណាស់ ! បងប្រុសចិត្តល្អម្នាក់ ចំណាយថវិកា១លានរៀល ទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម យកទៅលែង ក្នុងទន្លេមេគង្គវិញ
បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលស្រុកក្រូចឆ្មារ បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ នេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ បច្ចុប្បន្ននៅភ្នំពេញ ដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។

ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។ ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា ១លានរៀល រាប់លានដង តទៅ។

សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឱ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ប្រភព៖ រដ្ឋបាលស្រុកក្រូចឆ្មារ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។