ជួយស៊ែរម្នាក់មួយផង ! លោក អុឹម ជីវ៉ា ប្រកាសស្វែងរកតារាសម្តែងម្នាក់នេះ ទាំងយប់ ដើម្បីធ្វើរឿងមួយនេះ...
ជឿជាក់ថា បងប្អូនមិនតិចអ្នកទេ ដែលបានស្គាល់ តារាសម្តែង និងចម្រៀង លោក អុឹម ជីវ៉ា បានប្រកាស លើបណ្តាញសង្គមហ្វេសប៊ុក ស្វែងរកតារាសម្តែងជើងចាស់ម្នាក់ មានជីវភាពក្រីក្រ លំបាកតោកយ៉ាក សម្តែងមួយថ្ងៃចាយមួយថ្ងៃប៉ុណ្ណោះ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារយ៉ាងដូច្នេះថា "អាណិតគាត់ណាស់ គាត់គឺជាតារាសម្តែងដ៏ល្អបំផុត គាត់មានជីវភាពក្រីក្រណាស់ គាត់ខំដើថតមួយថ្ងៃរស់មួយថ្ងៃដើម្បីជីវិត ខ្ញុំចង់ជួយគាត់ បងប្អូនណាដឹងជួយប្រាប់ខំផង ខ្ញុំនិងយកគាត់មកថតនិងជួយគាត់ខ្លះដើម្បីដោះស្រាយជីវភាពគាត់។


លោក បានបន្តទៀតថា "ខ្ញុំមិនមែនជាអ្នកមានគ្រាន់តែជាមនុស្សឆ្កួតម្នាក់ដែលគេដៀល តែមនុស្សឆ្កួតម្នាក់នេះក៏អាចអំពាវនាវរកជំនួយពីពុកម៉ែបងប្អូនជួយសិល្បករក្រីក្រ និងមានថវិកាខ្លះជួយគាត់ដែរ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។