ភ្នំពេញ ៖ ចាប់តាំងពីតារាចម្រៀងសំលេងស្អកលោកខេម បានសម្រេចចាកចេញពីផលិតកម្មថោន រួចប្តូរទៅផលិតកម្មកាឡាក់ស៊ី មិនបានប៉ុន្មានផង ស្រាប់តែម្ចាស់ផលិតកម្មថោនបានចេញលិខិតមួយច្បាប់ សូមឲ្យតារាចម្រៀង លោក ខេម ធ្វើការដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម ដោយកំពុងនៅជាប់កិច្ចសន្យានៅឡើយ តែច្រៀងនៅផលិតកម្មផ្សេង ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ករុណា ពេជ្រ បានបង្ហោះសារថា "ហុឺ .... មាននយ័ណាស់ ... មិនគួរទៅជាអញ្ចឹងសោះ... ខេមក៏ជាមនុស្សស្លូតបូតដឹងខុសត្រូវ ហេីយមេក៏ជាមនុស្សល្អជួយស្រោចស្រង់ខេមតាំងពីជំហ៊ានដំបូងគ្មានអ្វីសោះ....សង្ឃឹមថាអ្វីៗនឹងល្អចោះ..។
ប៉ុន្តែខ្ញុំមិនដែលដឹងថា ពេលខេមមានការតូចចិត្តខេមតែងតែរត់ទៅយំអោបម្តាយ ប៉ុន្តែខ្ញុំដឹងត្រឹមតែពេលដែលខេមមានរឿងក្លាយជាទុក្ខ ខេមតែងតែ call រត់រកមេ ... ហេីយមុន call ទៅមេ ខេមតែងតែតេមកខ្ញុំ ព្រោះខេមអាចដឹងថាខ្ញុំជាព្រាបនាំសារបានដល់មេ ប៉ុន្តែជាធម្មតាទៅហេីយ ដែលបុគ្គលិកចាស់ថ្មីទាំងអស់តែងតែធ្វេីចឹង...។
ទេីបតែប៉ាខ្ញុំឈឺ ខ្ញុំដកខ្លួនពីផលិតកម្មទេ ទេីបលែងមានដូចមុន ក៏ប៉ុន្តែមានគេយូរៗម្តង នៅតែតេមកអោយខ្ញុំជួយនិយាយជាមួយមេ បេីកផ្លូវមុនរហូត ប៉ុន្តែសោកស្តាយខ្លួនឯង គឺថា មិនដែលនៅខាងមេម្តងណាទេ គឺនៅតែខាងបុគ្គលិក និង តារាចម្រៀងរហូត...
ប៉ុន្តែនៅពេលនេះ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ក្នុងរឿងនេះមិនលំអៀងដដែល ប្រសិនបេីខាងមេ រឺ ខាងខេម ត្រូវការខ្ញុំជាសាក្សីរស់... ខ្ញុំនៅតែធ្វេីជាសាក្សីរស់ដល់ទីបញ្ចប់.."។






សូមភ្ជាប់ជាសំដីតារាចម្រៀងលោក ខេម ដែលបានបង្ហោះកាលពីយប់ថ្ងៃម្សិលមិញថា "យប់ជ្រៅហើយ អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយហើយក៏មិនដែលធ្វើអ្វីអោយមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថាឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះគឺពិតជាភ្ញាក់ផ្អើលហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះគឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់អោយខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ)។



ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លា ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំបក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានះអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុនទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។ មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់អោយគ្រប់យ៉ាងតែឆ្កែមួយក្បាលនេះមេមិនដែលខ្វល់ទេចង់អោយព្រុសក៏ហៅទៅព្រុស ។



មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង មេក៏ដឹង មេមានដឹងទេថាឆ្កែអនាថាមួយក្បាលនេះដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ5%នៃមនុស្សពិសេសទាំងពីរបស់មេឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។ឆ្កែម្នាក់នេះទ្រាំខាំធ្មេញសង្កត់បំផុតព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះខ្ញុំគេងយំម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថាខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើណាស់ម៉ែប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេកូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះម៉ែអើយតើខ្ញុំគួរទ្រាំទៀតទេ ។មែនហើយចេតនាមេពេលនេះចង់អោយឆ្កែមួយក្បាលនេះត្រូវគេស្អប់ទ័លច្រកបូករួមទាំងកន្លែងថ្មីមេចង់អោយគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។


លិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់ ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះអោយទៅស្អែក ពីព្រោះស្អែកនេះមេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចញ្ចឹមក្រពះមែនទេ។ មេក៏ដឹងថាខ្ញុំបានបញ្ចប់ការងាជាមួយគ្នាហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអីឬមេពិបាកទទួលយកនៃភាពជោគជ័យរបស់ខ្ញុំមេអើយឆ្កែមួយក្បាលនេះមេកុំបង្ខំវាអី វាសុំមួយរស់ទេមានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុតមេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបានដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះអាចនឹងពេលមួយវាទ័លច្រក "។


